ភ្នំពេញ៖ ថ្ងៃទី ១៨ ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ ២ ក្នុងពិភពលោក បានប្រកាសជាផ្លូវការចំពោះការចុះឈ្មោះក្នុងការ Update ប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបង្អស់ EMUI 9.0 ដោយឥតគិតថ្លៃ សម្រាប់អតិថិជន ដែលប្រើកំពូលស្មាតហ្វូនត្រកូល Mate10 និងម៉ូដែល P20 ចាប់ពីថ្ងៃ ១៨ ធ្នូ រីឯអតិថិជនប្រើកំពូលស្មាតហ្វូន P20 Pro គឺចាប់ពីថ្ងៃ ២៤ ធ្នូ នេះតទៅ ដែលការ update ប្រព័ន្ធប្រតិបត្តិការ EMUI 9.0 នេះ អតិថិជននឹងទទួលបានបទពិសោធន៍ថ្មី កាន់តែងាយស្រួល និងកាន់អស្ចារ្យដូចប្រើទូរស័ព្ទថ្មី។

ប្រព័ន្ធប្រតិបត្តិការ EMUI 9.0 អាចឲ្យអ្នកប្រើប្រាស់ ប្រើបច្ចេកវិទ្យា AI ឈានមុខ ដោយមានមុខងារពិសេសៗ នឹកស្មានមិនដល់ជាច្រើន។ ព័ត៌មានពីទីតាំងភូមិសាស្រ្ត និងព័ត៌មានសំខាន់ៗជាច្រើនទៀតពីវត្ថុនានា ដែលកំពុងតែថតដោយកាមេរ៉ាដ៏ឆ្លាតវៃ នឹងត្រូវបង្ហាញនៅលើអេក្រង់ស្មាតហ្វូនរបស់អ្នកជាមួយមុខងារ HiVision។

មិនតែប៉ុណ្ណោះ ជាមួយមុខងារ AI Shopping អ្នកអាចដឹងពីព័ត៌មានផ្សេងៗ ដើម្បីទិញអីវ៉ាន់អនឡាញបានយ៉ាងងាយស្រួល ទាន់សម័យ និងរហ័សទាន់ចិត្ត។ រីឯមុខងារ AI Calories អាចឲ្យអ្នកដឹងពីបរិមាណកាឡូរីនៅក្នុងអាហារ ដោយអ្នកគ្រាន់តែថតវាជាមួយកាមេរ៉ាដ៏ឆ្លាតវៃនេះ។ ហើយរឹតតែពិសេស កាមេរ៉ាបំពាក់ដោយបច្ចេកវិទ្យា AI នេះអាចបកប្រែឯកសារ ឬរូបភាព ដែលអ្នកថតបានភ្លាមៗទៅតាមភាសាដែលអ្នកជ្រើសរើស នៅលើអេក្រង់ស្មាតហ្វូនផ្ទាល់តែម្តង។

ប្រព័ន្ធប្រតិបត្តិការថ្មី និងចុងក្រោយបំផុតនេះ ក៏បានជួយបន្ថែមល្បឿនក្នុងការប្រើប្រាស់បានរហូតដល់ 25.8% រីឯការប្រើប្រាស់ App វិញ គឺចំណេញពេលប្រមាណ 102 ms និងល្បឿនប្រព័ន្ធប្រតិបត្តិការជារួម 12.9%។

ប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយ EMUI 9.0

ប្រព័ន្ធប្រតិបត្តិការ EMUI 9.0 ក៏បានដើរតួនាទីយ៉ាងសំខាន់ ដែលធ្វើឲ្យការរស់នៅ កាន់តែមានភាពងាយស្រួលជាងមុន ជាពិសេសក្នុងការធ្វើការ។ អ្នកអាចចែករំលែកបទបង្ហាញរបស់អ្នកនៅលើអេក្រង់ធំៗ ដោយគ្រាន់តែប្រើកម្មវិធី PC Mode។ ជាមួយគ្នានេះដែរ អ្នកក៏អាចកត់ត្រា ឬ screenshot ដោយប្រើ Graffiti Pen។

ទោះបីជាអ្នកកំពុងតែធ្វើបទបង្ហាញ ហើយមាននរណាតេ ឬផ្ញើសារមកក៏ដោយ វាមិនមានការរំខានដល់ការធ្វើបទបង្ហាញរបស់អ្នកនោះទេ ហើយវាក៏មិនបង្ហាញនៅលើអេក្រង់ផងដែរ។ ដូច្នេះមានតែស្មាតហ្វូនមួយ ក៏អ្នកអាចធ្វើបទបង្ហាញបានយ៉ាងងាយស្រួល និងរលូនដែរ។

មុខងារពិសេសមួយទៀតគឺការគ្រប់គ្រងពេលវេលា ដែលអ្នកចំណាយលើទូរស័ព្ទប្រចាំថ្ងៃ។ អ្នកអាចឲ្យអ្នកគ្រប់គ្រងពេលវេលា ដែលអ្នកចំណាយពេលនៅលើអេក្រង់ទូរស័ព្ទ និងផ្តល់នូវព័ត៌មានលម្អិតចំពោះពេលវេលា ដែលអ្នកចំណាយនៅលើកម្មវិធីទូរស័ព្ទនីមួយៗ តាមរយៈការកំណត់របស់អ្នក។ អេក្រង់ទូរស័ព្ទនឹងប្រែទៅជាពណ៌ប្រផេះជាសញ្ញាដើម្បីរំលឹកអ្នក។

វាក៏អាចធានានូវសុវត្ថិភាពរបស់អ្នកប្រើប្រាស់បានខ្ពស់ជាងមុន។ នៅពេលដែលអ្នកចូលទៅប្រើ App នីមួយៗ អ្នកអាចស្កេនក្រយៅដៃ ស្កេនមុខ ជំនួសឲ្យលេខកូដសម្ងាត់ក៏បាន។ លើសពីនេះទៅទៀត មុខងារ Multiple Back Ups របស់ប្រព័ន្ធប្រតិបត្តិការណ៍ EMUI 9.0 អាចរក្សាទន្និន័យនៅក្នុង USB SD Card ឬតាមរយៈ network-attached storage (NAS) ដែលអ្នកអាចរក្សាទុកព័ត៌មាន និងអាចរកបាន និងមានសុវត្ថិភាព។

មុខងារពិសេសថ្មីមួយទៀត គឺជាមួយ HUAWEI Share។ អ្នកគ្រាន់តែចុច Easy Wireless Printing នៅពេលដែលអ្នកត្រូវការ print ឯកសារនានា ដោយលែងត្រូវការខ្សែតភ្ជាប់ ឬ Copy ទៅកាន់ឧបករណ៍ជំនួយទៀតនេះតទៅឡើយ។

ដើម្បីចុះឈ្មោះ អ្នកគ្រាន់តែចូលទៅកាន់ HiCare ហើយចុចលើប៊ូតុង Update នៅត្រង់ Quick Services ដើម្បីចុះឈ្មោះ និងរីករាយជាមួយបទពិសោធន៍ថ្មីបំផុត និងឆ្លាតវៃបំផុតពីប្រព័ន្ធប្រតិបត្តិការណ៍ EMUI 9.0! សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ consumer.huawei.com/en/emui ៕

ទស្សនាវីដេអូនេះដើម្បីស្វែងយល់បន្ថែមពី EMUI 9.0៖

ប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយ EMUI 9.0
ប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយ EMUI 9.0

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]