បរទេស៖ ថ្មីៗនេះក្រុមហ៊ុនស្រាវជ្រាវនិងរុករកធនធានកម្រនៅបាតសមុទ្រ OceanGate បានប្រកាសក្តែងៗថា នាពេលខាងមុខនេះភ្ញៀវទេសចរទាំងអស់នឹងអាចចុះទៅទស្សនាកប៉ាល់យក្ស Titanic ដែលបានលិចនៅមហាសមុទ្រអាត្លង់ទិចបានហើយ។ យ៉ាងណាមិញពួកគេត្រូវចំណាយទឹកប្រាក់ប្រមាណ ១០៥,១២៩ ដុល្លារដើម្បីអាចចុះទៅទស្សនាបាន។ នេះយោងតាមសារព័ត៌មាន Metro ដែលបានចេញផ្សាយនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៨

កប៉ាល់ Titanic

ដំណើរកម្សាន្តមួយនេះនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរអាចយល់ដឹងបន្ថែមពីអ្វីផ្សេងៗដែលមាននៅបាតសមុទ្រដោយផ្ទាល់។  យោងតាមសារព័ត៌មានដដែលបានឲ្យដឹងថា ក្រុមហ៊ុន OceanGate  នឹងប្រើកប៉ាល់ជ្រមុជទឹកមួយឈ្មោះថា Titan សម្រាប់ដឹកភ្ញៀវទៅកន្លែងកើតហេតុ ដោយត្រូវចំណាយថេរវេលាសរុបប្រហែល ៧ម៉ោង

គួររម្លឹកផងដែរ កន្លងមកក្រុមហ៊ុន OceanGate បានទទួលជោគជ័យម្តងរួចមកហើយក្នុងការជ្រមុជទឹកចូលបាតសមុទ្រនៅកោះ Bahamas

ភ្ញៀវទេសចរណាដែលចង់ចុះទៅទស្សនាកប៉ាល់ Titanic គេតម្រូវឲ្យចេះជ្រមុជទឹក (Dive)។  ករណីភ្ញៀវណាមិនទាន់ចេះជ្រមុជទឹក ពួកគេនឹងត្រូវចូលរួមហាត់ហ្វឹកជាមួយនាវិកបេសកកម្មជាមុនសិន។

រហូតដល់ចេះជ្រមុជទឹកស្ទាត់ ទើបក្រុមហ៊ុនអនុញ្ញាតឲ្យចុះទៅទស្សនាកប៉ាល់ Titanic។   ក្រុមនាវិកបេសកកម្មនឹងនាំទៅកន្លែងដែលនាវា Titanic លិច និងឲ្យអ្នកបានឃើញអ្វីប្លែកៗ និងទ្រុងទា្រយនាវាទាំងមូលដែលមាននៅទីនោះ។

គួរបញ្ជាក់ថា នាវាយក្ស Titanic បានលិចកាលពីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ១៩១២Titanic ជានាវាយក្សធំបំផុតមួយលើពិភពលោកនាសម័យកាលនោះ។  

មហាវិនាសកម្មនៃការលិចកប៉ាល់ Titanic បានលេបត្របាក់ជីវិតអ្នកដំណើរសរុប ១៥០៣នាក់។ អំឡុងពេលលិច Titanic មានទូកសង្រ្គោះជីវិតត្រឹម២០គ្រឿងប៉ុណ្ណោះ។ ក្នុងនោះទូកមួយអាចសង្គ្រោះជីវិតអ្នកដំណើរបាន ៦៥នាក់៕

មានវីដេអូនៅខាងក្រោម៖

កប៉ាល់ Titanic ដែលបានលិច
កប៉ាល់ Titanic ដែលបានលិច
កប៉ាល់ Titanic ដែលបានលិច
កប៉ាល់ Titanic ដែលបានលិច
កប៉ាល់ Titanic ដែលបានលិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]