ថៃ៖ កាលពីពេលម្សិលមិញនេះ ជាថ្ងៃខួបកំណើតរបស់តារាសម្ដែងស្រី Opal Panisara គម្រប់អាយុ ៣៧ឆ្នាំ ហើយក្នុងថ្ងៃដ៏ពិសេសនេះដែរ តារាស្រីរូបនេះ ព្រមទាំងស្វាមីរូបសង្ហា និងកូនភ្លោះទាំងពីររបស់ពួកគេ ក៏បាននាំគេទៅកម្សាន្តនៅឯទឹកដីសមុទ្រផងដែរ។

ដោយឡែក អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍នោះ គឺថាគេបានឃើញស្វាមីរូបសង្ហារបស់តារាស្រីរូបនេះ បានរៀបចំពិធីខួបកំណើតយ៉ាងសាមញ្ញមួយឲ្យនាង យ៉ាងផ្អែមល្ហែម ដោយក្នុងនោះក៏មានការទទួលទានអាហារពេលរាត្រី ជាលក្ខណៈ​ជួបជុំគ្រួសារតូចមួយ ជាមួយនឹងបរិយាកាសមាត់សមុទ្រ មើលទៅពិតជារ៉ូមែនទិក និងកក់ក្ដៅ សាកសមជាគ្រួសារគំរូមែន។

ទាំងអស់នេះ ក៏ជាការបង្ហាញឲ្យឃើញពីទឹកចិត្តល្អ ពីស្វាមីដ៏សង្ហារបស់ តារាស្រីអ្នកនាង Opal Panisara ក្នុងការរៀបចំកម្មវិធីដ៏ពិសេសមួយនេះ សម្រាប់ធ្វើដើម្បីឲ្យភរិយារបស់ខ្លួន មានក្ដីរំភើបចិត្តជាខ្លាំងផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Opal Panisara
ស្វាមី Opal Panisara
ខួប Opal Panisara
ខួប Opal Panisara
ខួប Opal Panisara
ខួប Opal Panisara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]