កូរ៉េខាងត្បូង៖ គ្រប់គ្នាដែលជាអ្នកគាំទ្រតារាKpop ប្រាកដជាតែងតែបានឃើញនូវរូបភាពស្អាតៗ មិនថានៅលើឆាកឬរូបភាពក្រោយរបស់តារា ដែលថត ដោយអ្នកប្រមាញ់រូបថតហើយបង្ហោះនៅលើបណ្តាញសង្គម។

ក៏ប៉ុន្តែអ្នកគ្រប់គ្នាធ្លាប់គិតទេថា មុននឹងបានរូបភាពស្អាតៗបង្ហោះបែបនេះ អ្នកប្រមាញ់រូបថតទាំងនោះ ត្រូវចំណាយពេលវេលាកម្លាំង និងរំខានជីវិតឯកជនរបស់តារាKpop បែបណាខ្លាំង ទម្រាំអាចផ្តិតយករូបភាពទាំងនោះបាន។

យ៉ាងណាមិញ កាលពីថ្មីៗនេះ មហាជនមួយចំនួន ដែលជាអ្នកឈឺឆ្អាលនិងមិនពេញចិត្តនូវទង្វើរបស់អ្នកប្រមាញ់រូបថតទាំងនោះ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាពរបស់អ្នកប្រម៉ាញ់រូបថតជាច្រើន ដែលពួកគេបានបំពានជីវិតឯកជនអ្នកដទៃ តាមតម្រង់កាមេរ៉ាស្ទើរតែដូចភ្ជង់កាំភ្លើង ដើម្បីថតរូបតារាKpop សូម្បីតែពួកគេអង្គុយរង់ចាំនៅព្រលានយន្តហោះ ឬនៅតាមហាងញ៉ាំអាហារសាធារណៈក៏ដោយ។

ទោះជាយ៉ាងណាក្តី ទង្វើនេះពិតជាធ្វើឲ្យមហាជនមួយចំនួន មិនពេញចិត្តខ្លាំងមែនទែន ព្រោះថាអ្នកប្រម៉ាញ់រូបថតទាំងនោះ ហេតុតែចង់ផ្តិតយករូបភាពស្អាតៗ ដោយមិនខ្វល់ពីស្ថានភាព ឬជីវិតផ្ទាល់ខ្លួនរបស់តារាKpop ទាល់តែសោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

សកម្មភាពអ្នកប្រមាញ់រូបថត
សកម្មភាពអ្នកប្រមាញ់រូបថត
សកម្មភាពអ្នកប្រមាញ់រូបថត
សកម្មភាពអ្នកប្រមាញ់រូបថត
សកម្មភាពអ្នកប្រមាញ់រូបថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]