ស្វាយរៀង៖ ទីក្រុង ហេង ហេង គឺជាគម្រោងរបស់ក្រុមហ៊ុន Heng Heng Investment and Development Group (Cambodia) Co.,LTD នៅក្រុងបាវិត ដែលបង្កើតនៅតំបន់ពហុពាណិជ្ជកម្មនៃទីក្រុងសម័យថ្មី។ បច្ចុប្បន្នគឺជាគម្រោងអចលនទ្រព្យ មានលក់ដី អចិន្រ្តៃយ៍តែមួយប៉ុណ្ណោះ នៅក្រុងបាវិត។

ពិធីបើកសម្ពោធលើកនេះ ពោរពេញដោយភាពជោគជ័យ សម្គាល់ឲ្យ ហេងហេងគ្រុប បើកសម្ពោធអធិកអធម នៅគម្រោងពហុពាណិជ្ជកម្មរួមដំបូងបង្អស់នៅកម្ពុជា បើកជាផ្លូវការ លំនាំថ្មីសម្រាប់ ការអភិវឌ្ឍន៍ នាពេលអនាគត នៅក្រុងបាវិត។

ពិធីបើកសម្ភោធ «ទីក្រុងហេងហេង» ជាទីក្រុងរណបថ្មី នៅលើទឹកដីក្រុងបាវិត
ពិធីបើកសម្ភោធ «ទីក្រុងហេងហេង» ជាទីក្រុងរណបថ្មី នៅលើទឹកដីក្រុងបាវិត
ភ្ញៀវកិត្តិយសថតរួមគ្នាទុកជាអនុស្សាវរីយ៍
ពិធីបើកសម្ភោធ «ទីក្រុងហេងហេង» ជាទីក្រុងរណបថ្មី នៅលើទឹកដីក្រុងបាវិត

នាយកក្រុមហ៊ុន Heng Heng Investment and Development Group (Cambodia) Co.,LTD លោក Su Liang Sheng បានមានប្រសាសន៍យ៉ាងកក់ក្តៅថា៖ 

«Heng Heng Group ឆ្លើយតបយ៉ាងសកម្មតាមនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយ របស់រដ្ឋាភិបាលចិន ដើម្បីធ្វើឲ្យវិស័យសំណង់របស់ប្រទេសកម្ពុជា កាន់តែមានភាពសម្បូរបែប។»
លោកនាយក Su Liang Sheng

ទន្ទឹមនឹងនេះលោក Sin Laing Sheng សម្តែងនៅការជូនពរ និងថ្លែងអំណរគុណដោយស្មោះចំពោះដៃគូ គ្រប់ទិសទីដែលបានជួយលើកស្ទួយ​ និងគាំទ្រដល់ Heng Heng Group រយៈពេលកន្លងមក។

ពិធីបើសម្ភោធនេះ ក៏បានអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា Huang Hua ប្រធានហួរលានគ្រុប និង លោក សេង សិលា អភិបាលក្រុងបាវិត រូមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា ទីព្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចូលរួមថ្លែងសន្ទរកថាផងដែរ។ 

លោក សេង សិលាបានថ្លែងថា៖

«មិត្តភាពកម្ពុជា ចិន មានភាពស្និទ្ធស្នាលជាយូរលង់ណាស់មកហើយ មិនថាតែសេដ្ឋកិច្ចសំណង់ ឬការអភិវឌ្ឍន៍ទីក្រុង សមិទ្ធិផលនានា»។

Heng Heng Group ស្ថិតនៅក្រុងបាវិត និងផ្តល់ឲ្យអ្នកនៅក្នុងស្រុកនៅកន្លែងធ្វើការនិងមុខងារជាច្រើន និងទីផ្សារអចលនទ្រព្យនៅក្រុងបាវិត រីកចម្រើនថែមមួយកម្រឹតទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា វាយតម្លៃខ្ពស់ និងប្រាកដចំពោះកម្មវិធីនេះថា ៖

«Heng Heng Group គឺជាសហគ្រាសមានជាយុទ្ធសាស្រ្តរយៈពេលវែង អភិវឌ្ឍន៍បង្កើតស្តង់ដាថ្មី របស់ក្រុងបាវិត គឺជាដៃគូល្អរបស់ប្រជាជនកម្ពុជា និងជាស្ថាបនិកសម័យថ្មី។»
លោក សេង សិលា អភិបាលក្រុងបាវិត
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុក កោសា

«​ ទីក្រុង ហេង ហេង » កម្មវិធីចុះហត្ថលេខា ចាប់ផ្តើមជាផ្លូវការនៅម៉ោង ១២ ថ្ងៃត្រង់។ តំណាងភ្ញៀវកិត្តិយសទិញផ្ទះ អញ្ជើញមកជាបន្តបន្ទាប់ដោយមានការណែនាំពីខាងបុគ្គលិក និងចុះហត្ថលេខាផ្លាស់ប្តូរជាមួយ និងលោកអគ្គនាយកទីក្រុង ហេង ហេង លោក Zhang hua Ming និងថតរូបទុកជាអនុស្សាវរីយ៍។ 

បន្ទាប់មកជាការបើកស្រាសាំប៉ាញជូនពរដល់កម្មវិធី កាន់តែមានភាពគគ្រឹកគគ្រេងថែមទៀត។ ព្រឹត្តការណ៍អំពីការសួរនាំអំពីគម្រោង នៅខាងក្រៅរបស់ប្រជាជនកាន់តែច្រើនកុះករ នេះសម្តែងឲ្យឃើញ ពីការអភិវឌ្ឍន៍នាពេលអនាគតរបស់ទីក្រុងបាវិត និងពោរពេញទៅដោយទំនុកចិត្ត លើគុណភាពរបស់ទីក្រុង ហេង ហេង។

ពិធីចុះហត្ថលេខាបញ្ចប់ដោយជោគជ័យ

នៅវេលាម៉ោង១០:៥០នាទី ក្នុងបទបើកឆាកក្រុងបាវិតប្រទេសកម្ពុជាស្វាគមន៍ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ ២០១៨ ការបើកសម្ភោធទីក្រុង ហេង ហេង មានអមទៅដោយរបាំជូនពរ តាមប្រពៃណីរបស់ប្រទេសកម្ពុជា និងការសម្តែងម៉ុងសាយប្រចាំប្រទេសចិនដ៏អស្ចារ្យ។ 

ពិធីបើកសម្ភោធជាផ្លូវការភ្ញៀវកិត្តិយសអង្គុយទស្សនាការសម្តែងម៉ុងសាយ និងចូលរួមពីតារាសម្តែង ពេជ្រ សូលីកា កញ្ញា រុន រីយ៉ា និងក្រុម 4 nix នាំមកនៅការសម្តែងដ៏អស្ចារ្យ សម្លេងដ៏ពិរោះ និងក្បាច់រាំទាក់ទាញ ទទួលបានការទះដៃអបអរសាទរពីសំណាក់ភ្ញៀវកិត្តិយស។

ពេជ្រ សូលីកា
រុន រីយ៉ា

ទីក្រុង ហេង ហេង ផ្តល់នៅគម្រោង អចលនទ្រព្យអចិន្រ្តៃយ៏ ប្រើប្រាស់ផលិតផលតែមួយនឹងទីផ្សារនៅក្រុងបាវិត ដែលបង់ថ្លៃឈ្នួលមិនដល់៣ឆ្នាំ អាចទទួលបានកម្មសិទ្ធអចលនទ្រព្យអចិន្រ្តៃយ៏របស់ទីក្រុង ហេង ហេង។ កាន់តែមានជម្រើសជាម្ចាស់គម្រោងដ៏វៃឆ្លាត។ ​ទទួលជួលត្រលប់វិញ ៥ឆ្នាំ ដោយមួយឆ្នាំអាចចំណេញដល់ទៅ២០%។

Heng Heng Group សន្យាដោយស្មោះត្រង់ចំពោះការមិនពេញចិត្ត ទៅលើគម្រោងណាមួយក្នុងរយៈពេលពីរឆ្នាំនឹងទទួលទិញក្នុងតំលៃដើមវិញ។ បំបាត់នូវការព្រួយបារម្ភរបស់អ្នក យ៉ាងពិតប្រាកដជួយដល់អ្នកមានទំនុកចិត្ត​ អាចធ្វើជាថៅកែបានយ៉ាងងាយស្រួល។

ទីក្រុងហេងហេង មានគុណភាពសំណង់ល្អប្រពៃ សមស្របទៅតាមផែនការធ្វើអាជីវកម្ម គម្រោងដ៏ឈ្លាសវៃ ទទួលបាននូវការស្វែងរកពីសំណាក់អតិថិជនជាច្រើន។ នៅថ្ងៃដែលបើកសម្ពោធមានការលក់ចេញ បានដ៏ច្រើនសន្ធឹកសន្ធាប់ ទាំងនេះអាចបញ្ជាក់បានពីរូបភាពនៃផលិតផលដែលល្អរបស់ ទីក្រុងហេងហេង។ ការជឿជាក់របស់ទីក្រុងហេងហេង គឺសំដីរបស់អ្នកទិញ ទើបអាចបញ្ជាក់ពីគុណភាពដែលល្អបាន។

ឆ្លងផុតឆ្នាំ២០១៨ ទៅ Heng Heng Group នឹងបន្តប្រកាន់ភ្ជាប់នូវគោលការណ៍ «រក្សាផលិតផលឱ្យស្ថិតថេរ រួមចិត្តរួមកម្លាំង» ក្រោមយុទ្ធសាស្រ្ត ដឹកនាំរបស់អគ្គនាយកក្រុមហ៊ុន ឈរជើងនៅប្រទេសកម្ពុជា ទៅតាមទស្សនៈវិស័យ និងស្តង់ដាអន្តរជាតិ អភិវឌ្ឍន៍ការច្នៃប្រឌិត។ បន្តការពង្រីកនៅក្នុងប្រទេសកម្ពុជា និងវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]