ថៃ៖ ប្តីជនជាតិចិនមួយរូប ត្រូវបានចោទប្រកាន់ពីបទសម្លាប់ប្រពន្ធរបស់ខ្លួនចោល ក្នុងអំឡុងពេលទៅដើរលេងនៅប្រទេសថៃ ដើម្បីបោកយកលុយធានារ៉ាបរង។

ប្តីតិរច្ឆាននេះមានឈ្មោះ Zhang Weifan បាននាំប្រពន្ធឈ្មោះ Xiaojie និងកូនស្រីអាយុ ២០ ខែទៅដើរលេងនៅកោះភូកេត ប្រទេសថៃ នៅចុងខែតុលានេះ។ នៅថ្ងៃទីបី ប៉ាម៉ាក់របស់ជនរងគ្រោះបានទទួលទូរស័ព្ទពីប្តីអប្រិយនេះថា Xiaojie បានលង់ទឹកស្លាប់នៅអាងហែលទឹកក្នុងសណ្ឋាគារបាត់ហើយ។

យ៉ាងណាមិញ ប៉ាម៉ាក់របស់ជនរងគ្រោះមានការសង្ស័យជាខ្លាំង ព្រោះពួកគាត់ដឹងថា កូនស្រីគាត់ចេះហែលទឹក។ បន្ទាប់មកប្តីចោលម្សៀតនេះក៏ត្រឡប់មកផ្ទះវិញ តែត្រូវប៉ាម៉ាក់របស់ជនរងគ្រោះទាមទារឱ្យនាំពួកគាត់ទៅប្រទេសថៃវិញ ដើម្បីពិនិត្យសាកសពកូនស្រីរបស់គាត់។

ក្រោយពីប៉ាម៉ាក់ជនរងគ្រោះបានពិនិត្យសាកសពរួច ពួកគាត់រកឃើញស្នាមជាំជាច្រើនកន្លែងនៅលើសាកសពកូនស្រីគាត់ រួចក៏បានប្តឹងប៉ូលិសឱ្យចាប់ប្តីចិត្តឬស្យានេះយកទៅសួរចម្លើយ។ បន្ទាប់ពីប៉ូលិសធ្វើការសាកសួររួច ទីបំផុតគេក៏បានសារភាពថា គេពិតជាបានសម្លាប់ប្រពន្ធរបស់គេពិតមែន ដោយជ្រមុជក្បាលប្រពន្ធគេរហូតទាល់តែលង់ទឹកស្លាប់នៅនឹងអាងតែម្តង។

ប្តីអប្រិយ Zhang Weifan
សាកសពជនរងគ្រោះ

បន្ថែមពីនេះទៀត បន្ទាប់ពីមានការស៊ើបអង្កេតយ៉ាងស្វិតស្វាញជុំវិញករណីឃាតកម្មនេះ ប៉ូលិសបានរកឃើញថា ប្តីជនជាតិចិនរូបនេះបានទិញធានារ៉ាបរងអាយុជីវិតឱ្យប្រពន្ធរបស់ខ្លួនក្នុងចំនួនទឹកប្រាក់ ៣០ លានយ័ន (៤.៣ លានដុល្លារ) ហើយរូបគេជាអ្នកទទួលផលក្នុងករណីដែលប្រពន្ធគេស្លាប់។

បច្ចុប្បន្នប៉ាម៉ាក់ជនរងគ្រោះកំពុងស្នើសុំឱ្យប៉ូលិសថៃបញ្ជូនខ្លួនប្តីចិត្តតិរច្ឆានរូបនេះមកកាត់ទោសប្រហារជីវិតនៅប្រទេសចិន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ធារារ៉ាបរងជីវិតនោះ
អាងហែលទឹកនៅកោះភូកេតនោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]