ម៉ាឡេស៊ី៖ ក្រុមហ៊ុនម៉ាឡេស៊ីមួយបានបង្កើត Sticker ពិសេសម្យ៉ាងដែលអាចរក្សាផ្លែឈើរបស់លោកអ្នកឱ្យនៅស្រស់ល្អ ដោយគ្រាន់តែបិទ Sticker នេះនៅពីលើ។

ស្វាយមានបិទ Sticker vs ស្វាយធម្មតា

ក្រុមហ៊ុន Stixfresh បានអះអាងថា Sticker ពិសេសរបស់ខ្លួនអាចរក្សាផ្លែឈើរបស់លោកអ្នកឱ្យនៅស្រស់ និងមានរសជាតិឆ្ងាញ់ពិសាដូចធម្មតាបានរហូតដល់ ១៤ ថ្ងៃ ដោយគ្រាន់តែបិទ Sticker នេះនៅពីលើជាការស្រេច។

Sticker ពិសេសនេះត្រូវបានគេអះអាងថាផ្សំឡើងដោយសារធាតុពីធម្មជាតិ ១០០ % គ្មានជាតិគីមី ងាយស្រួលប្រើ និងអាចប្រើប្រាស់បានជាមួយផ្លែឈើជាច្រើនរួមមាន ផ្លែប៉ោម, ផ្លែសារី, ផ្លែប៊័រ, ផ្លែស្រកានាគ, ផ្លែគីវី, ផ្លែស្វាយ, ផ្លែក្រូច និងផ្លែឈើជាច្រើនផ្សេងទៀតដោយគ្រាន់តែបិទវានៅពីលើផ្លែឈើ  យើងអាចរក្សាទុកឱ្យនៅស្រស់ល្អបានរយៈពេលដល់ ១៤ ថ្ងៃ។

ស្ថាបនិក Stixfresh លោក Zhafri Zainudin បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖

«ប្រហែលជាខ្ញុំមិនអាចរារាំងផ្លែឈើពីការរលួយបានឡើយ តែខ្ញុំអាចធ្វើឱ្យវារក្សាគុណភាពបានយូរ។» 

Sticker Stixfresh

គួរឱ្យដឹងផងដែរ លោក Zhafri Zainudin ព្រមទាំងសហស្ថាបនិកលោក Moody Soliman និងលោក Steve Hulteng បានចំណាយពេល ៤ ឆ្នាំដើម្បីបង្កើតក្រុមហ៊ុននេះឡើង។

កាលពីដើមខែមុនក្រោយអាជីវកម្មទទួលបានជោគជ័យជាដុំកំភួននៅម៉ាឡេស៊ី ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Stixfresh បានវិវឌ្ឍខ្លួនពង្រីកសាខាបន្ថែមទៀតនៅសហរដ្ឋអាមេរិក។

ការជ្រៀតចូលទីផ្សារលោកខាងលិច ក្រុមហ៊ុន Stixfresh គ្រោងវាយលុកទីផ្សារអាស៊ី និងគ្រោងបង្កើត Sticker ថ្មីដើម្បីបិទលើបន្លែនាពេលអនាគតផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]