ហុងកុង៖ ប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្ររឿងភាគដ៏ល្បី “ដំណើរឆ្ពោះទៅភាគខាងលិច” ច្បាស់ជានៅចាំលោក Dicky Cheung ដើរតួឯកស្វា ស៊ុនអ៊ូខុង ដែលជារឿងភាគដ៏ល្បីកាលពីជាង១៥ឆ្នាំមុន។

យ៉ាងណាមិញ ក្រោយពីមានភាពល្បីល្បាញដោយសារតែដើរតួជា ស៊ុនអ៊ូខុង មក ស្រាប់តែតារាសម្តែងរូបនេះ សម្រេចចិត្តកោរសក់ខ្លួនឯង ទុកក្បាលឲ្យទំពែកមកដល់សព្វថ្ងៃអស់រយៈពេល២២ឆ្នាំ ដោយមិនប្រាប់មូលហេតុ ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាមានភាពងឿងឆ្ងល់ និងព្រួយបារម្ភថាលោកអាចនឹងមានជំងឺអ្វីមួយ ទើបដល់ថ្នាក់សម្រេចចិត្តកោរសក់ខ្លួនឯងបែបនេះ។

ស៊ុនអ៊ូខុង

តួយ៉ាង កាលពីថ្មីៗនេះ មូលហេតុពិតនៃការទុកក្បាលឲ្យអស់សក់រលីងរបស់ លោក Dicky Cheung ត្រូវបានទម្លាយ ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះដែរ តាមពាក្យសម្តីរបស់លោក Dicky Cheung បានឲ្យដឹងពីដំណើរដើមទងថា នៅពេលនោះ ក្រោយពីបញ្ចប់ការសម្តែងរឿងភាគធ្វើជាស្វាស៊ុនអ៊ូខុង លោកក៏ចាប់ផ្តើមមានឈ្មោះល្បីល្បាញ ហើយលោកក៏បានតម្លើងតម្លៃខ្លួនខ្ពស់សម្រាប់ការថតរឿងលើកក្រោយៗទៀត។ បន្ទាប់មក ស្រាប់តែអ្នកដឹកនាំម្នាក់មានការមិនពេញចិត្ត ហើយបានបោះសម្តីឲ្យលោកខ្លាំងៗថា៖ “កុំគិតថាបញ្ចប់ថតរឿង ធ្វើជាស្វាស៊ុនអ៊ូខុងហើយ លោកមានភាពល្បីល្បាញខ្លាំងនៅហុងកុងនោះ។ ប្រជាប្រិយភាពលោកឯងទើបតែឡើងត្រឹមចំណុចទីមួយតែប៉ុណ្ណោះ” អ្នកដឹកនាំរូបនោះ បោះសម្តីបន្ថែមទៀតថា “បើលោកឯងគ្មានសក់នៅលើមុខនោះទេ (តួស្វា) លោកឯងគឺច្បាស់ជាគ្មានតម្លៃនោះទេ ក្នុងវិថីសិល្បៈនេះ”

ក្រោយពីបានស្តាប់សម្តីរបស់អ្នកដឹកនាំម្នាក់នោះ ថាឲ្យលោកចំៗមក លោក Dicky Cheung ពិតជាមានការឈឺចាប់យ៉ាងខ្លាំង ហើយចាប់ពីពេលនោះមក លោកក៏សម្រេចចិត្តមិនទុកសក់នៅលើក្បាលរបស់ខ្លួនទៀតទេ ហើយលោកក៏បាននិយាយថា៖ “ខ្ញុំចង់បញ្ជាក់ឲ្យគាត់ដឹងវិញថា បើទោះជាខ្ញុំគ្មានសក់ ក៏ខ្ញុំនៅតែមានតម្លៃ”

ទោះជាយ៉ាងណាក្តី លោក Dicky Cheung សុំមិនបញ្ចេញឈ្មោះអ្នកដឹកនាំ ដែលថាឲ្យលោកនោះទេ ហើយលោកក៏បានបញ្ជាក់ថា លោកនិយាយការពិតបែបនេះ ព្រោះចង់ឲ្យបុគ្គលម្នាក់នោះ ដឹងខ្លួនតែប៉ុណ្ណោះ។

មកទល់ពេលនេះ លោក Dicky Cheung បានដើរលើអាជីពនេះអស់រយៈពេល ៣៤ឆ្នាំមកហើយ ហើយលោកក៏ទទួលបានភាពជោគជ័យមិនណយនោះដែរ ជាមួយរឿងភាគជាច្រើនដូចជា៖ “Little Children and Flower”, “Big Daddy”, “ដំណើរឆ្ពោះទៅភាគខាងលិច”, “little Bao and Kangxi”, “The Jade Boy” និងរឿងផ្សេងៗទៀត៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Dicky Cheung ពេលនេះ
Dicky Cheung ពេលនេះ
Dicky Cheung ពេលនេះ
Dicky Cheung កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]