ជប៉ុន៖ ប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយ ពីអតីតតារាក្តៅសាច់ជប៉ុន នាង Sola Aoi Sora Aoi ដែលធ្លាប់បានបើកបង្ហាញពីចិញ្ចៀនប្រចាំចិត្ត និងប្រកាសពីដំណឹងរៀបការ ជាមួយនឹងបុរសសាមញ្ញាម្នាក់ កាលពីដើមឆ្នាំ ២០១៨ កន្លងទៅនេះ ខណៈស្ងាត់ៗថ្មីៗនេះ ស្រាប់តែនាងចេញមុខប្រកាសពីដំណឹងមានគត៌កូនក្នុងផ្ទៃតែម្តង។

នាង Sola Aoi

ជាក់ស្តែង តាមរយៈអ៊ីនស្តាក្រាមរបស់អតីតតារាក្តៅសាច់រូបនេះ ក៏បានបង្ហោះរូបមួយសន្លឹកជាមួយនឹងស្វាមី គឺលោក DJ Non ក្នុងទឹកមុខរីករាយ និងបានសរសេរបញ្ជាក់យ៉ាងច្បាស់ ឲ្យអ្នកគាំទ្រនាងបានដឹងថា បច្ចុប្បន្ននេះនាងកំពុងតែមានទម្ងន់កូនក្នុងផ្ទៃ ៥ខែ ហើយ និងកំពុងតែត្រៀមខ្លួនធ្វើជាម្តាយគេ មិនយូរមិនឆាប់ក្នុងខែឧសភា ខាងមុខនេះផងដែរ។

ដំណឹងនេះក៏បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រនាងជាច្រើនហាក់រំភើប និងរីករាយជំនួស នូវអ្វីដែលនាងកំពុងតែទទួលបាននៅពេលនេះ ហើយពួកគេក៏បានជូនពរនាង និងកូនក្នុងផ្ទៃឲ្យមានសុខភាពល្អផងដែរ។

នាង Sola Aoi និងស្វាមី

គួរឲ្យដឹងផងដែរថា នាង Sola Aoi បច្ចុប្បន្នមានអាយុ ៣៥ឆ្នាំ។ នាងបានប្រកាសលាឈប់ពីវិស័យខ្សែភាពយន្តអាសអាភាស នៅក្នុងឆ្នាំ២០១០។

ដោយឡែក បើនិយាយអំពីទំនាក់ទំនងរឿងស្នេហារវាងនាង និងលោក DJ Non រហូតឈានដល់ជីវិតអាពាហ៍ពិពាហ៍ បង្កើតបានជាគ្រួសារមួយនេះវិញ Sola នាងធ្លាប់បាននិយាយថា ថ្វីបើលោក DJ Non មិនមែនជាបុរសសង្ហា និងមិនសូវជាមានទ្រព្យហូរហៀរដូចគេក៏ពិតមែន ប៉ុន្តែលោកគឺជាបុរសដ៏អស្ចារ្យម្នាក់ ដែលហ៊ានប្រឈមមុខទទួលយកនាង ដោយមិនគិតពីអតីតកាលមិនល្អដែលនាងធ្លាប់ឆ្លងកាត់។ ហើយនេះក៏ជាអ្វីដែលនាង ត្រូវតែទទួលយក និងតបស្នងចំពោះការស្រលាញ់ដ៏ស្មោះស្ម័គ្រមួយនេះ ដែលលោក Non មានចំពោះនាងផងដែរ ៕

នាង Sola Aoi
នាង Sola Aoi
នាង Sola Aoi
នាង Sola Aoi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]