(តាកែវ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តតាកែវ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអធិការដ្ឋានក្រុងដូនកែវ ព្រមជាមួយអាជ្ញាធរដែនដី នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ បានបន្តចុះផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើម្ហូបអាហារវេចខ្ចប់ស្រាប់ ធ្វើតេស្តបឋមលើគ្រឿងសមុទ្រស្រស់បង្គារ មឹក ជ្រក់ត្រពាំង សរសៃគុយទាវ សណ្តែកបណ្តុះ ខ្ញីហាន់ ត្រីងៀត ត្រីប្រា បង្អែមលត ក្បាលត្រី បបែលងៀត ដើម្បីរកសារធាតុគីមីហាមឃាត់លើផលិតផលម្ហូបអាហារ។

ជាលទ្ធផល មន្រ្តីបានរកសាធាតុគីមីបូរ៉ាក់លើក្បាលត្រីប្រា និងបែបលងៀត នៅផ្សារតាកែវ ក្រុងដូនកែវ។

លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានថ្លែងថា «ជាលទ្ធផលការធ្វើតេស្តបឋម យើងបានរកឃើញការដាក់លាយសារធាតុគីមីបូរ៉ាក់លើ បបែលងៀតចំនួន៤៣,៥០គីឡូ និងក្បាលត្រីប្រាចំនួន១០គីឡូ ហើយបានធ្វើការដុតកម្ទេចចោល»។

ជាមួយគ្នានេះ មន្ត្រីជំនាញកាំកុងត្រូល បានបន្តចុះផ្សព្វផ្សាយតាមសាលារៀន នៅវិទ្យាល័យសុខអានព្រៃសណ្តែក បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់លើម្ហូបអាហារ បានត្រួតពិនិត្យលើតូបលក់អាហារ ចំនួន១៧តូបបានរឹបអូស សាច់គោងៀតកញ្ចប់ហួសកាលបរិច្ឆេទបប្រើប្រាស់ចំនួន២៤កញ្ចប់៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]