ពោធិ៍សាត់៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបខ្លះហើយ ទាក់ទងនឹងពិធីមង្គលការដ៏កក្រើកនៅស្រុកខ្មែរនៅចុងឆ្នាំ២០១៨នេះ ដែលបានធ្វើឡើងយ៉ាងអធិកអធមបំផុត ក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ កំពូលក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ពិធីមង្គលការមួយនេះ បានប្រព្រឹត្តឡើងនៅក្នុងផ្ទះឈើដ៏ប្រណីតខ្លាំង គួរឲ្យចង់គយគន់ដែលធ្វើឡើងជាង២០០តុឯណោះ មិនត្រឹមតែប៉ុណ្ណោះមង្គលការដ៏អធិកអធមមួយនេះគឺជាថ្ងៃពិសេសរបស់កូនប្រុសស្រីរបស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់។

តែកាលពីពេលថ្មីៗនេះក៏បានកក្រើកជាថ្មីម្តងទៀត ក្រោយបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន បានឃើញវីដេអូ Pre-Wedding ដ៏សែនអស្ចារ្យនៅក្នុងពិធីមង្គលមួយនេះ ដែលក្នុងនោះក៏មានការរៀបចំស្លៀកពាក់ជាសម័យលង្វែក បង្ហាញពីការរៀបចំយ៉ាងល្អឥខ្ចោះគួរឲ្យសរសើរបំផុត។

តាមរយៈវីដេអូមួយនេះ ត្រូវបានបណ្តាអ្នកលេងហ្វេសប៊ុកបានចាប់អារម្មណ៍ ហើយក៏មានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក និងអ្នកចូលទស្សនារាប់ម៉ឺនត្រឹមរយៈពេលដ៏ខ្លី។

មិនត្រឹមតែប៉ុណ្ណោះ ពិធីមង្គលរបស់កូនប្រុសស្រីរបស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាល ខេត្តពោធិ៍សាត់ ក៏អាចក្លាយជា ពិធីមង្គលការដែលមានការរៀបចំល្អដាច់គេប្រចាំឆ្នាំ២០១៨ ព្រោះកាលពីពិធីភ្ជាប់ពី ក៏បានបណ្តាការមាសសុទ្ធ៥តម្លឹង រីឯពេលរៀបការក៏រៀបចំយ៉ាងល្អបែបនេះទៀត៕

ប្រភពវីដេអូ៖ Ti Amo

សូមទស្សនាវីដេអូ Pre-wedding ខាងក្រោមនេះ៖ 

ទិដ្ឋភាពមង្គលការដ៏ស្អាតនៅខ្មែរ
ទិដ្ឋភាពមង្គលការដ៏ស្អាតនៅខ្មែរ
ទិដ្ឋភាពមង្គលការដ៏ស្អាតនៅខ្មែរ
ទិដ្ឋភាពមង្គលការដ៏ស្អាតនៅខ្មែរ
ទិដ្ឋភាពមង្គលការដ៏ស្អាតនៅខ្មែរ
ទិដ្ឋភាពមង្គលការដ៏ស្អាតនៅខ្មែរ
កូនកម្លោះក្រមុំ
វីដេអូPre-wedding
វីដេអូPre-wedding
វីដេអូPre-wedding
វីដេអូPre-wedding
វីដេអូPre-wedding
វីដេអូPre-wedding
វីដេអូPre-wedding
វីដេអូPre-wedding
វីដេអូPre-wedding
វីដេអូPre-wedding

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]