(ភ្នំពេញ)៖ តារាសម្តែងស្រីធ្មេញជំពើស ស្រស់ស្អាត ជាប់ឈ្មោះជារាជនីក្រម៉ាកញ្ញា មាន សូនីតា មុននេះបន្តិចបានពោលពាក្យមួយឃ្លា ធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ និងភ្ញាក់ផ្អើលគ្រប់គ្នា ក្រោយពេលដែលតារាស្រីរួមអាជីពសិល្បៈអ្នកនាង សារ៉ាយ សក្ខិណា ចិត្តក្លាហានទម្លាយរូបថតមួយសន្លឹករបស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈ។

ការបញ្ចេញនូវរូបថតមួយសន្លឹក ដែលកើតចេញពីចេតនារបស់អតីតតារាសម្តែងស្រីធ្លាប់មានឈ្មោះល្បី និងទទួលបានការគាំទ្រច្រើនពីមហាជនអ្នកនាង សារ៉ាយ សក្ខិណា នៅលើបណ្តាញសង្គមពេលនេះ ភ្លាមៗនោះបានធ្វើឲ្យកញ្ញា មាន សូនីតា ហាក់មានអារម្មណ៍ភ្ញាក់ផ្អើល និងស្រឡាំងកាំងក្នុងចិត្តជាខ្លាំង រហូតនាងពោលពាក្យថា ឃើញរូបនេះភ្លាមស្ទើរជ្រុះទូរស័ព្ទចេញពីដៃដោយមិនដឹងខ្លួន។

បង្ហោះសារភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលជារូបថតអនុស្សាវរីយ៍រួមគ្នារវាងនាង និងអ្នកនាង សារ៉ាយ សក្ខិណា តារាស្រីកញ្ញា មាន សូនីតា បាននិយាយបញ្ចេញអារម្មណ៍របស់ខ្លួនថា មិនទាន់មានគីមីសារ៉ាយសក្ខិណាបានធ្វើអោយមានសូនីតា ភ្ញាក់ផ្អើលស្ទើធ្លាក់ទូរស័ព្ទពីដៃ ដោយបង្ហោះរូបថតមួយសន្លឹកនេះ។ តាមរយៈនេះដែរតារាស្រីអ្នកនាង សារ៉ាយ សក្ខិណា បានបង្ហាញចំណាប់អារម្មណ៍ឆ្លើយ មាន សូនីតា វិញថា ស្អាតហើយក្មេងទៀត យាយអើយកុំទាន់ធ្លាក់ទូរស័ព្ទពីដៃយាយ។

ទន្ទឹមគ្នានៃការបញ្ចេញរូបភាពអនុស្សាវរីយ៍រវាងតារាស្រីពីររូប គឺអ្នកនាងសារ៉ាយ សក្ខិណា និងកញ្ញា មាន សូនីតា ខាងលើនេះដែរ ក៏មានមហាជនអ្នកគាំទ្រជាច្រើនសម្តែងការគាំទ្រ និងលើកនិយាយបែបលេងសើចថា ពិតមែនណាស់រូបកាលពីមុខអំឡុងពេលមិនទាន់មានគីមី និងឥឡូវខុសគ្នាឆ្ងាយមែនហ្នឹង។ សូមជម្រាបថា អ្នកនាង សារ៉ាយ សក្ខិណា និងកញ្ញា មាន សូនីតា គឺជាមិត្តភក្តិរួមអាជីពសិល្បៈ ដែលមានទីផ្សាសម្តែង និងគាំទ្រដូចគ្នា បន្ទាប់ពីចូលសិល្បៈមានរយៈពេលច្រើនឆ្នាំមកនោះ៕

មាន សូនីតា
មាន សូនីតា
មាន សូនីតា
សារាយ សក្ខណា និង មាន សូនីតា

ប្រភព៖ khmertalkiing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាន សូនីតា