ថៃ៖ ជារឿងដ៏គូរឲ្យសោកស្ដាយណាស់ ដោយកាលពីល្ងាចម្សិលមិញនេះ តារាសម្ដែងថៃភេទទី៣ Kai Mook ដែលត្រូវបានគេស្គាល់ថា «នាងតារាមុខខ្មោច» បានទទួលមរណភាព បន្ទាប់ពីបានតស៊ូព្យាបាលជំងឺមហារីក អស់រយៈពេលជាយូរខែមកនេះ។

ជាការពិតណាស់ Kai Mook ជាតួកំប្លែងដែលត្រូវបានគេកត់សម្គាល់ឃើញថា តែងតែលេចមុខនៅក្នុងខ្សែភាពយន្ត រឿងខ្មោចបែបកំប្លែងៗជាច្រើនរួចមកហើយ។ សម្រាប់ប្រជាប្រិយភាពរបស់តារាភេទទី៣រូបនេះ ក៏ត្រូវបានគេចាត់ថាជាតារា​ភេទទី៣ ដែលទទួលបានការគាំទ្រខ្លាំង បើទោះបីជា Kai Mook មានសម្រស់មុខមាត់មិនស្រស់ស្អាតដូចជាតារាភេទទី៣ផ្សេងទៀតក៏ដោយក្ដី។

គួររម្លឹកផងដែរថា បន្ទាប់ពីចូលសម្រាក ដើម្បីទទួលយកការព្យាបាលអស់រយៈពេលជាច្រើនខែមកនេះ តែនៅទីបំផុត តារាកំប្លែង Kai Mook ក៏បានទទួលមរណភាព កាលពីល្ងាចម្សិលមិញនេះ ដោយសារតែជំងឺមហារីកស្បែកបានឈានដល់កម្រិតធ្ងន់ធ្ងរខ្លាំង ដែលមិនអាចធ្វើការព្យាបាលតទៅទៀតបាននោះទេ។

ទន្ទឹមនឹងដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យ អ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គម បាននាំគ្នាចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយដល់ គ្រួសារតារារូបនេះ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់យ៉ាងឆាប់រហ័សបែបនេះ៕ 

Kai Mook
Kai Mook
Kai Mook
Kai Mook
Kai Mook
Kai Mook

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]