ភ្នំពេញ៖ តារាសម្តែងថៃដ៏មានប្រជាប្រិយភាពកញ្ញា Bella Ranne បានមកដល់ប្រទេសកម្ពុជា ជាលើកទី២ ដែលមានការចូលរួមស្វាគមន៍ពីបណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នារងចាំទទួលនាងព្រោងព្រាត នៅព្រលានយន្តហោះភ្នំពេញមុននេះបន្តិច។

នៅក្នុងនោះដែរ តារាសម្តែងរូបនេះក៏បាន បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ថែមទាំងបញ្ចេញស្នាមញញឹម ចំពោះអ្នកគាំទ្រដែលបានទៅទទួលនាង។

តែអ្វីដែលកាន់តែពិសេសនោះគឺ អ្នកគាំទ្រជាច្រើន បាននាំគ្នាSurprise នំខេកទៅកាន់នាង មុនថ្ងៃកំណើត នៅព្រលានយន្តហោះ ធ្វើឲ្យតារារូបនេះរំភើបនៅក្នុងចិត្តយ៉ាងខ្លាំង។

យ៉ាងណាមិញ ការមកប្រទេសខ្មែរលើកនេះ របស់នាងគឺក្នុងគោលបំណងមកចូលរួមកម្មវិធីមួយនៅក្នុងផ្សារទំនើបAEON1 ដែលប្រព្រឹត្តឡើង នៅក្នុងល្ងាចនេះ។ ហើយក្នុងឱកាសដ៏ពិសេសនេះដែរ អ្នកគាំទ្រក៏ឆ្លៀតពេល Surprise នាងមុនថ្ងៃកំណើតតែម្តង ខណៈពេលដែលថ្ងៃកំណើតពិតប្រាកដរបស់តារារូបនេះ គឺថ្ងៃទី២៤ ខែធ្នូ ប៉ុន្មានថ្ងៃទៀត៕ 

រូបភាពពី៖ThirTeen Terrors - Cambodia

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Bella Ranne មកខ្មែរ
Bella Ranne មកខ្មែរ
Bella Ranne មកខ្មែរ
Bella Ranne មកខ្មែរ
Bella Ranne មកខ្មែរ
Bella Ranne មកខ្មែរ អ្នកគាំទ្រSurprises នំខេក
Bella Ranne មកខ្មែរ អ្នកគាំទ្រSurprises នំខេក
Bella Ranne មកខ្មែរ អ្នកគាំទ្រSurprises នំខេក
Bella Ranne មកខ្មែរ អ្នកគាំទ្រSurprises នំខេក
Bella Ranne មកខ្មែរ អ្នកគាំទ្រSurprises នំខេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]