ថៃ៖ នៅទីបំផុត តារាចម្រៀង និងសម្តែងស្រីដែលមានសម្រស់ស្រស់ស្អាតកញ្ញា Knomjean បានឈានមកដល់ការប្រើជីវិតគូដ៏ពេញលេញហើយ ដោយនៅថ្ងៃនេះនាងបានដឹកដៃអនាគតស្វាមីជាសេដ្ឋីហាយសូររបស់ខ្លួនចូលរោងការតាមប្រពៃណី ក្រោយសេពគប់មើលចិត្តគ្នាអស់រយៈពេល ៥ ឆ្នាំកន្លងមក។

Knomjean និងអនាគតស្វាមី

ជាក់ស្តែងនៅក្នុងពិធីមង្គលការរបស់តារាស្រី Knomjean គេក៏ឃើញមានភ្ញៀវកិត្តិយសជាច្រើននាក់បានអញ្ជើញមកចូលរួមអបអរសាទរដល់ថ្ងៃពិសេសនេះទាំងស្នាមញញឹមរីករាយគ្រប់គ្នា។

ជាពិសេសនោះគឺក៏ឃើញមានការចូលរួមកំដរពីតារាសម្តែងស្រីរូបស្រស់គឺកញ្ញា Pim Prapa និងមិត្តភក្តិជិតស្និទ្ធរបស់កញ្ញា Knomjean ជាច្រើននាក់ទៀតផងដែរ។  

វត្តមានភ្ញៀវកិត្តិយសចាស់ទុំ និងមិត្តទាំងក្នុង និងក្រៅសិល្បៈមកចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍ថ្ងៃនេះ ពិតជាបានធ្វើឱ្យកញ្ញា Knomjean និងអនាគតស្វាមីមានភាពរីករាយយ៉ាងខ្លាំង អមទៅដោយស្នាមញញឹមបិទមាត់មិនជិតឡើយ។

គួរឱ្យដឹងផងដែរថា ឆ្នាំនេះនាងមានអាយុ ២៦ ឆ្នាំហើយ និងកំពុងតែទទួលបាននូវប្រជាប្រិយភាពមិនស្ទើរទេពីសំណាក់អ្នកគាំទ្រ ជាពិសេសគឺយុវវ័យតែម្តង៕ 

តោះមកទស្សនាកម្រងរូបភាពថ្ងៃមង្គលការរបស់តារាសម្តែងស្រី Knomjean ទាំងអស់គ្នាដូចខាងក្រោមនេះ៖ 

Knomjean
Knomjean
Pim Prapa
Knomjean និង Pim Prapa
Pim Prapa អ្នកកំដរ Knomjean
Pim Prapa អ្នកកំដរ Knomjean
Pim Prapa អ្នកកំដរ Knomjean
Pim Prapa អ្នកកំដរ Knomjean
Pim Prapa អ្នកកំដរ Knomjean
ពិធីមង្គលការ Knomjean
ពិធីមង្គលការ Knomjean
ពិធីមង្គលការ Knomjean
ពិធីមង្គលការ Knomjean
ពិធីមង្គលការ Knomjean
ពិធីមង្គលការ Knomjean
ពិធីមង្គលការ Knomjean
ពិធីមង្គលការ Knomjean

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]