ភ្នំពេញ៖ រថយន្ត៣គ្រឿងបានបុកគ្នាបន្តបន្ទាប់ តែសំណាងល្អគ្មាននរណាម្នាក់រងរបួសនោះទេ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ នៅតាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរមួយ ដែលបង្កដោយរថយន្តកូរ៉ូឡាមួយគ្រឿង បានបើកបុករថយន្តកូរ៉េ ពាក់ស្លាកលេខ ភ្នំពេញ 2S-1056 ដែលបើកប្រកាន់ខាងស្តាំដៃរបស់ខ្លួន។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តកូរ៉ូឡា ពាក់ស្លាកលេខ ភ្នំពេញ 2Q-6283 បើកវ៉ាគេវ៉ាឯង ពីស្តុបចំការមន លុះដល់កន្លែងកើតហេតុ បានជ្រុលទៅបុករថយន្តកូរ៉េ ដែលបើកបញ្ច្រសទិសគ្នា ។ ភ្លាមៗនោះ មានរថយន្តមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 2M-7017 បានបើកបុកគូទរថយន្តកូរ៉េនេះ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុអ្នកបើករថយន្តកូរ៉ូឡា បានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តឲ្យសមត្ថកិច្ចស្ទួចយកទៅរក្សាទុកឲ្យ៕

ដោយ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]