ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងប្រុសរូបសង្ហា លោក Weir កាន់តែទទួលបានការគាំទ្ររឹតតែខ្លាំងឡើង បើទោះបីជាលោកជាតារាប្រុសដែលបានប្រឡូកក្នុងវិស័យសិល្បៈនេះ ជាយូរឆ្នាំក៏ដោយក្ដី។

ស្របជាមួយប្រជាប្រិយភាពនៅតែមានភាពល្បីល្បាញ ក្នុងនោះជីវិតរស់នៅឯកជនរបស់តារាប្រុស Weir ក៏កាន់តែមានភាពសម្បូរបែប ដោយមានរបស់របរទំនើបៗ និងមានតម្លៃថ្លៃៗ ហើយជាពិសេសមានផ្ទះរស់នៅយ៉ាងសុខស្រួលថែមទៀត។

ដោយឡែក បើកងាកទៅចាប់អារម្មណ៍ជីវិតពីអតីតកាលរបស់តារាប្រុសរូបនេះវិញ ជឿជាក់ថាមានប្រិយមិត្តអ្នកគាំទ្រតារាប្រុសរូបនេះជាច្រើន ប្រាកដជាកម្របានឃើញនៅទីកន្លែងកំណើត ដែលWeir បានចាប់កំណើត រស់នៅ ទម្រាំតែបានមកដល់ចំណុចមួយនេះ ដូចសព្វថ្ងៃ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមរបស់តារាប្រុស Weir បានបង្ហាញពីទិដ្ឋភាពផ្ទះដែលបានផ្ដល់កំណើតដល់ខ្លួន ដែលស្ថិតនៅឯទីជនបទ ដោយក្នុងនោះ សង្កេតថាជាប្រភេទផ្ទះឈើតូចមួយ ដែលព័ន្ធជុំវិញទៅដោយវាលស្រែ និងចម្ការ មើលទៅក៏ដឹងថាជីវិតគ្រួសារតារាប្រុសរូបនេះ កាលពីមុនបានឆ្លងកាត់ភាពលំបាកច្រើនផងដែរ៕

សូមទស្សនាទិដ្ឋភាពផ្ទះកំណើត Weir ខាងក្រោមនេះ៖   

Weir
Weir
ទិដ្ឋភាពផ្ទះកំណើត Weir
ទិដ្ឋភាពផ្ទះកំណើត Weir
ទិដ្ឋភាពផ្ទះកំណើត Weir
ទិដ្ឋភាពផ្ទះកំណើត Weir
ទិដ្ឋភាពផ្ទះកំណើត Weir
ទិដ្ឋភាពផ្ទះកំណើត Weir
ទិដ្ឋភាពផ្ទះកំណើត Weir

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]