កូរ៉េខាងត្បូង ៖ ការតុបតែងមុខ ជារឿងដ៏ពេញនិយម ហើយក៏សំខាន់បំផុតផងដែរ សម្រាប់មិត្តនារីទាន់សម័យ។ ជាក់ស្ដែង ការតុបតែងមុខ ឲ្យមើលទៅស្រស់ស្អាត ប្លែកភ្នែក វាមិនមែនជារឿងពិបាកទៀតឡើយ សម្រាប់ស្រីៗបច្ចុប្បន្ន។ 

ជាការពិតណាស់ ប្រិយមិត្តអាចស្វែងរក វិធីនៃការតុបតែងមុខ តាមតារាកូរ៉េល្បីៗ បានយ៉ាងងាយស្រួល និងមានច្រើនជម្រើសទៀតផង។

ខាងក្រោមនេះ ជាស្ទីលតែងមុខ ដែលកំពុងតែពេញនិយមខ្លាំង ពីតារាស្រីល្បីៗជាច្រើន សុទ្ធតែអាចឲ្យ ប្រិយមិត្តសាកល្បងតែងមុខ នៅពេលដែលចូលរួមកម្មវិធីណាមួយ៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖  

១. ប្រើពណ៌ភ្នែកភ្លឺ ដូចជា Chaeyoung (TWICE)

រូបភាព Chaeyoung

២. លេងស្ទីលពណ៌ផ្កាកូលាបទាំងអស់ ដូចជា Rosé (BLACKPINK)

រូបភាព Rosé

៣. ផាត់ពណ៌ត្របកភ្នែកក្រាស់ៗ ប៉ុន្តែបបូរមាត់ពណ៌ស្រាល ដូចជា CL

រូបភាព CL

៤. លេងស្ទីលផាត់មុខស ជាមួយនឹងបបូរមាត់ក្រហមស្រស់ ដូចជា Hyuna

រូបភាព Hyuna

៥. ប្រើប្រាស់ក្រែមពណ៌ស៊ីជុំពូ លាបលើត្របកភ្នែក និងបបូរមាត់ ដូចជា Sakura (IZ*ONE)

រូបភាព Sakura

៦. តែងមុខបែបសាមញ្ញ ជាមួយនឹងចិញ្ចើញពណ៌ត្នោត ដូចជា Irene

រូបភាព Irene

៧. តុបតែងមុខបែបស្រាលៗ ជាមួយនឹងបបូរមាត់ពណ៌ដិតខ្លាំង ដូចជា Seulgi

រូបភាព Seulgi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]