ក្រោមមេឃស្រទុំ ជំនោរត្រជាក់បក់នារដូវរំហើយ ខ្មែរឡូត ជិះកង់ដើម្បីគយគន់ទិដ្ឋភាព នៃរាជធានីភ្នំពេញ ពេលឃើញខ្លោងទ្វាចម្លែកមួយ ធ្វើឲ្យខ្មែរឡូត ដឹងថា បើចូលតាមច្រកនេះ នឹងឃើញរោងភាពយន្តមួយជាក់ពុំខាន។ ពេលចូលទៅដល់ ខ្មែរឡូត មានការខកចិត្តយ៉ាងខ្លាំង ត្បិតឃើញអាគាររោងភាពយន្ត ត្រូវបានគេចែកគ្នា ខ័ណ្ឌជាបន្ទប់រស់នៅ គួចផ្សំអាកាសធាតុនាព្រឹកនោះត្រជាក់ស្រាប់ផង រឹតតែធ្វើឲ្យ ខ្មែរឡូត មានការព្រឺព្រួច នឹងទិដ្ឋភាពនោះ។ យ៉ាងនេះក្តី ខ្មែរឡូត នៅតែព្យាយាមផ្តិតយកផ្នែកខ្លះ នៃអាគាររោងភាពយន្តនោះ ដើម្បីទុកជាឯកសារ។ ខ្មែរឡូត នៅចាំបានសសរមូលមួយ រៀបដោយឥដ្ឋ ដែលនៅសេសសល់។ បើតាមការប៉ានស្មាន  រោងភាពយន្តដ៏ចំណាស់នោះ មានវ័យមិនតិចជាង ៧០ឆ្នាំឡើយ។ ពីដើមរោងភាពយន្តនោះ បញ្ចាំងតែរឿងចិនកាប់ដាវប៉ុណ្ណោះ ហើយនិយាយជាភាសាចិន។

តើប្រិយមិត្តណា ដឹងថារោងភាពយន្តមួយនេះ មានឈ្មោះអ្វី? ស្ថិតនៅត្រង់ណា?

តើប្រិយមិត្តណា អាចរាប់ឈ្មោះរោងភាពយន្ត ដែលឋិតនៅក្នុងរាជធានីភ្នំពេញ បានច្រើនជាងគេ?









  • លេខក្រោយ ខ្មែរឡូត នឹងផ្តិតយករោងភាពយន្តទាំងអស់ ដែលនៅក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រិយមិត្តបានស្គាល់គ្រប់គ្នា។

ដោយ ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]