(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាករថយន្តដឹកជញ្ជូនធុនធ្ងន់ ធ្វើដំណើរឆ្លងកាត់ក្រុង និងនៅក្នុងក្រុងខេមរភូមិន្ទ នាឱកាសពិធីបុណ្យសមុទ្យ លើកទី០៧ ជុំទី០២ នៅខេត្តកោះកុង។
មូលហេតុនៃការជូនដំណឹងនេះ គឺដើម្បីចូលរួមការពារសណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងដើម្បីចៀសវាងការកកស្ទះចរាចរណ៍ ក្នុងពិធីបុណ្យសមុទ្រ និងដើម្បីលើកម្ពស់សោភ័ណភាពខេត្តកោះកុង។
បើតាមសេចក្តីជូនដំណឹងដដែលនេះ រដ្ឋបាលខេត្តកោះកុង បានប្រកាសថា ការផ្អាករថយន្តធុនធ្ងន់ធ្វើដំណើរចេញចូល ឆ្លងកាត់ក្រុង និងនៅក្នុងក្រុងខេមរភូមិន្ទ ចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០១៨ ជាពិសេសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៥៖០០រសៀល ហើយរថយន្តធុនធ្ងន់ដែលផ្អាកមិនឲ្យធ្វើចរាចរណ៍ គឺមានចំណុះចាប់ពី៥តោនឡើងទៅ៕
ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖
ប្រភព៖ freshnews
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]