កូរ៉េខាងត្បូង៖ នៅថ្ងៃទី១០ខាងមុខនេះ គឺជាថ្ងៃកំណើតរបស់តារាចម្រៀងរូបសង្ហា Kang Daniel សមាជិកក្រុម Wanna One ឈានចូលអាយុ២២ឆ្នាំហើយ។ ហើយអ្នកគាំទ្រជាច្រើនក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទិញវត្ថុអនុស្សាវរីយ៍ ដើម្បីជូន តារារូបនេះផងដែរ។

យ៉ាងណាមិញ បើគិតត្រឹមថ្ងៃនេះ នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ខួបរបស់តារារូបនេះបានចូលមកដល់ ក៏ប៉ុន្តែគេសង្កេតឃើញថាអ្នកគាំទ្រ បាននាំគ្នាទិញកាដូ រួចជាស្រេចដើម្បីជូនរូបលោក យ៉ាងច្រើនខ្លាំងមែនទែន។

ម៉្យាងវិញទៀត អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់កាដូទាំងនោះ អ្នកគាំទ្របានត្រៀមសម្រាប់លោក Kang Daniel ក្នុងខួបកំណើតលើកនេះ ទិញសុទ្ធតែរបស់ ប្រ៊េនថ្លៃៗមានដូចជា Louis Vuitton ម៉ាក Valentio ម៉ាក Givenchy ម៉ាក Gucci ម៉ាកFendiម៉ាក Burberry និងម៉ាកផ្សេងៗជាច្រើនទៀត។

ទោះជាយ៉ាងណាក្តី ទាំងនេះមិនទាន់ដល់ថ្ងៃកំណើតស្រួលបួលផង លោក Kang Daniel ទទួលបានកាដូយ៉ាងច្រើន ដែលមានតម្លៃរាប់រយដុល្លារដល់ម្លឹងទៅហើយ។ ចុះទម្រាំដល់ថ្ងៃពិតប្រាកដវិញ មិនដឹងថាលោក ទទួលកាដូច្រើនប៉ុណ្ណានោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kang Daniel
កាដូសម្រាប់ Daniel
កាដូសម្រាប់ Daniel
កាដូសម្រាប់ Daniel
កាដូសម្រាប់ Daniel
កាដូសម្រាប់ Daniel
កាដូសម្រាប់ Daniel
កាដូសម្រាប់ Daniel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]