បរទេស៖ សៀងហៃត្រូវបានគេចាត់ទុកជាទីក្រុងដែលមានភាពស៊ីវិល័យ និងមានបំផុតក្នុងចំណោមទីក្រុងទាំង ១១ នៅអាស៊ី នេះបើយោងតាមរបាយការណ៍ទ្រព្យសម្បត្តិរបស់ធនាគារ Julius Baer & Co. ប្រចាំឆ្នាំ ២០១៨។

ទីក្រុងសៀងហៃ

របាយការណ៍នេះត្រូវបានគេវាស់ស្ទង់ក្នុងការចំណាយរបស់បុគ្គលអ្នកមាន និងការប្រៀបធៀបទំនិញនិងសេវាកម្មចំនួន ២២ នៅក្នុងទីក្រុងចំនួន ១១ ចាប់ពីខែមិថុនា ឆ្នាំ ២០១៧ ដល់ ខែកក្កដា ឆ្នាំ ២០១៨។ សៀងហៃត្រូវបានគេចាត់ទុកជាទីក្រុងដែលមានភាពស៊ីវិល័យ និងមានបំផុតក្នុងចំណោមទីក្រុងទាំង១១ នៅអាស៊ី លើមុខទំនិញនិងសេវាកម្មចំនួន២២។ ក្នុងនោះរួមមានដូចជា កាបូបយួរដៃ, គ្រឿងអលង្ការ, នាឡិកា, ស្រា, ក្រែមថែរក្សាស្បែក, បន្ទប់សណ្ឋាគារ, មន្ទីរពេទ្យ, និងសេវានានាជាច្រើនទៀត។ រីឯទីក្រុងគូឡាឡាំពួវិញជាប់ចំណាប់ថ្នាក់លេខ ១១ លើមុខទំនិញ និងសេវាកម្មនានាដែលបានរៀបរាប់នៅខាងលើ។ ឧទាហរណ៍ នាឡិកាមាសមួយលក់នៅសៀវហៃមានតម្លៃ ៤៨,១៤៣ ដុល្លារ តែលក់នៅគូឡាឡាំពួវិញបែរជាមានតម្លៃត្រឹមតែ ៤១,៨១៨ ដុល្លារប៉ុណ្ណោះ។

រូបតំណាង

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់ទីក្រុងទាំង ១១ ដែលមានភាពស៊ីវិល័យ និងមានបំផុតនៅអាស៊ី៖

១. សៀងហៃ

២. សិង្ហបុរី

៣. ហុងកុង

៤. តូក្យូ

៥. តៃប៉ិ

៦. សេអ៊ូល

៧. បាងកក

៨. បុមបៃ

៩. ម៉ានីល

១០. ចាការតា

១១. គូឡាឡាំពួ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]