ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ត្រឹមមួយរយៈពេលដ៏ខ្លី ប្អូនប្រុសចេះនិយាយ១៥ភាសា សាលីក បានធ្វើឲ្យមហាជនជាច្រើនមិនថាក្នុងស្រុក និងក្រៅសុ្រក មានការភ្ញាក់ផ្អើល បូករួមនឹងការរំភើបចិត្តយ៉ាងខ្លាំង នៅពេលដែលមានក្មេងដែលពូកែបែបនេះនៅក្នុងប្រទេសកម្ពុជា។

សមត្ថភាពល្អរបស់ប្អូនប្រុស បានធ្វើឲ្យគ្រួសារទាំងមូលមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្រោយមានសម្បុរសជនជាច្រើនបាននាំគ្នាជួយប្អូនប្រុស ឲ្យសិក្សារៀនសូត្រ ក៏ដូចជាមករស់នៅទីក្រុងភ្នំពេញ ផ្អាកការដើរលក់វត្ថុអនុស្សាវរីយ៍ នៅលើទឹកដីសៀមរាប។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ ក្រោយគ្រួសាររបស់ប្អូនមករស់នៅ ក្នុងទីក្រុង ឃើញថាប្អូនប្រុស និងគ្រួសារទាំងអស់ គឺមិនបោះបង់ចោលការលក់ដូររកស៊ីរបស់ខ្លួនទោះបីជាពេលនេះជីវភាព របស់ប្អូនបានផ្លាស់ប្តូរយ៉ាងណាក្តី។ ដោយក្នុងនោះប្អូនប្រុស សាលីក បានធ្វើការLive វីដេអូនៅក្នុងបណ្តាញសង្គម លក់ខោអាវ ដែលមានតម្លៃសមរម្យ ជារៀងរាល់យប់ បន្ទាប់ពីទំនេរពីការសិក្សា។

ក្រោយពីបានឃើញសកម្មភាពបែបនេះ មហាជនជាច្រើនពិតជាសរសើរដល់រូបប្អូន ដែលនៅក្មេងនោះទេ តែចេញគិត និងមិនធ្លាប់គិតថាបោះបង់ការងារ លក់ដូរ ដែលខ្លួនធ្លាប់ធ្វើពីមុននោះទេ៕

សូមទស្សនវីដេអូខាងក្រោមនេះ៖ 

សាលីក និងគ្រួសារ
សាលីក
សាលីក
សាលីក និងប្អូនប្រុសLive លក់ខោអាវ
សាលីក Live លក់ខោអាវ
សាលីក Live លក់ខោអាវ
សាលីក Live លក់ខោអាវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]