ខេត្តតាកែវ ៖ ក្មេង​ស្រី​អនីតិជន​វ័យ​០៩​ឆ្នាំ​ម្នាក់ ត្រូវ​បាន​ជន​ល្មោភកាម​ចាប់​យក​ទៅ​រំលោភ និង​សម្លាប់​ចោល​គួរ​ឲ្យ​សង្វេគ ដែល​ហេតុការណ៍​គួរ​ឲ្យ​សង្វេគ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១៥​និង​៤៥​នាទី​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

លោក ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រែ​កប្បាស​បានអោយ​ដឹង​ថា ករណី​ឃាតកម្ម​រំលោភ​សម្លាប់​នេះ គឺ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ យ៉េន ធី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​មិត​ប្រាកដ និង​ជា​មនុស្ស​ស្រវឹង​ខួប រស់នៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​០៩​ឆ្នាំ រស់នៅ​ខេត្តតាកែវ ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ចាប់​ក្មេង​ស្រី​យក​ទៅ​រំលោភ​នៅផ្ទះ​របស់​ខ្លួន ខណៈ​ដែល​ស្រវឹងស្រា​ជោគ​ជាំ ពេល​កំពុង​ធ្វើ​សកម្មភាព​ក៏​ត្រូវ​បាន​ក្មេង​ប្រុស​ម្នាក់ អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​ឃើញ ក្រោយ​ដឹង​ថា​មាន​គេ​ឃើញ​ហើយ ជនសង្ស័យ​ឈ្មោះ យ៉េន ធី ក៏​បាន​ចាប់​ច្របាច់​.​ក​ក្មេង​ស្រី​រង​គ្រោះ​សម្លាប់​ចោល រួច​យក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកស្រះ​ខាងលិច​ផ្ទះ​របស់​ខ្លួន និង​បាន​រត់គេច​ខ្លួន​បាត់ ។

ប៉ូលិស​ក្រោយ​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​រួច​មក​បាន​សន្និដ្ឋាន​ថា ក្មេង​ស្រី​រង​គ្រោះ​ពិតជា​ត្រូវ​គេ​រំលោភ និង​សម្លាប់​ពិតប្រាកដ​មែន និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនសង្ស័យ​ក្នុង​ករណី​នេះ សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]