នេប៉ាល់៖ បុរសនេប៉ាល់ជាអ្នកបើកឡានឲ្យសាលាម្នាក់ កំពុងតែមានក្តីសង្ឃឹម ចង់ជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក «Guinness World Record» ដោយសារតែ ខ្លួនមានអណ្តាតវែង និងមានសមត្ថភាពអាចប្រើវាលិឍដល់ថ្ងាសខ្លួនឯង។

លោក Yagya Bahadur Katuwal មានអាយុ ៣៥ឆ្នាំ មកពីទីក្រុង Urlabari ប្រទេសនេប៉ាល់ បានអះអាងថា ខ្លួនគឺជាមនុស្សតែម្នាក់គត់ ដែលមានអណ្តាតវែងជាងគេបង្អស់លើពិភពលោក និងអាចគ្របបាំងច្រមុះបាន នៅពេលដែលលោកប្រើអណ្តាតលិឍខ្ទង់ចិញ្ចើម។

លោក Yagya Bahadur Katuwal

លោក Katuwal ទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញខ្លាំងនៅលើបណ្តាញសង្គម ក៏ដូចជាតំបន់ដែលលោករស់នៅ បន្ទាប់ពីត្រូវបានមិត្តភក្តិរបស់លោក បានថតបង្ហោះចែកចាយអំពីសកម្មភាពលោក ពេលប្រើអណ្តាតលិឍថ្ងាស (ឬត្រឹមខ្ទង់ចិញ្ចើម) ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ដោយសារតែ លោក Katuwal មានអណ្តាតវែងពីធម្មជាតិ ជាមួយនឹងការប្រើជំនាញ (លិឍថ្ងាស) ខុសប្លែកពីអ្នកដទៃនេះហើយ រូបលោកក៏ត្រូវបានគេហាមឃាត់មិនឲ្យធ្វើសកម្មភាពបង្ហាញបែបនេះ នៅកន្លែងធ្វើការនោះឡើយ ព្រោះខ្លាចក្មេងៗសិស្សសាលារងការភ័យខ្លាច។

លោក Katuwal និយាយថា «ក្មេងៗជាច្រើនសឹងតែពុំហ៊ានចូលក្បែរខ្ញុំទេ រហូតមានក្មេងខ្លះ ភ័យរាកនោមដាក់ខោក៏មាន។ ហើយសូម្បីតែក្មេងៗវ័យជំទង់មួយចំនួនខ្លះទៀត គ្រាន់តែឃើញខ្ញុំលៀនអណ្តាត ក៏ភ័យដល់ថ្នាក់សន្លប់ក៏មានដែរ»

លោក Katuwal និយាយបន្តហាក់លេងសើចថា ប្រសិនបើលោកទៅសម្ដែងរឿងខ្មោច ឬរន្ធត់អីវិញ គឺអាចចំណេញដល់ផលិតករ ព្រោះតែពុំចាំបាច់ត្រូវចំណាយច្រើនលើការ Make Up (តុបតែងខ្លួន ឬមុខមាត់) ដូចតារាដទៃៗនោះឡើយ។

លោក Yagya Bahadur Katuwal

បើទោះបីជា ធ្លាប់រងការរងរិះគន់ និងមានមនុស្សចំនួនស្អប់ខ្ពើមលោកក្តី តែលោក Katuwal ថា នេះគឺជាអ្វីដែលលោកមាន ហើយលោកក៏គិតថាវាពិតជាអស្ចារ្យសម្រាប់លោក ដែលពុំមាននរណាម្នាក់មាន ឬអាចធ្វើបានដូចជារូបលោក។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ លោក Katuwal គឺនៅតែបន្តក្តីសង្ឃឹមយ៉ាងមុតមាំថា អ្វីដែលលោកមានដ៏ភ្ញាក់ផ្អើលនេះ នឹងអាចជួយឲ្យលោកជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក នៅថ្ងៃណាមួយជាមិនខាន។

ដោយឡែក លោក Puskar Nepal ដែលជាអ្នកថតវីដេអូពីសកម្មភាពររបស់លោក Katuwal បាននិយាយថា Katuwal មានធ្មេញតែមួយប៉ុណ្ណោះ ហើយដោយសារតែបែបនេះហើយ ទើបគាត់អាចធ្វើជំនាញរបស់គាត់ ទាំងប្រើអណ្តាតលិឍថ្ងាស និងប្រើបបូរមាត់ក្រោមគ្របបាំងច្រមុះនេះបាន។ វាពិតជាជំនាញដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់គាត់ផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

លោក Yagya Bahadur Katuwal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]