ថៃ៖ នាយប់ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ តារាសម្ដែងស្រី អ្នកស្រី Aom Phiyada ត្រូវបានជួបទុក្ខដ៏ធំមួយ ខណៈពេលដែលលោកឪពុកជាទីគោរពស្រលាញ់ បានទទួលមរណភាព ។

សម្រាប់ការចាកគ្មានថ្ងៃវិលត្រលប់របស់ឪពុកតារាស្រីរូបនេះ ហើយក៏ជាការបាត់បង់សិល្បៈករ ដែលតែងដើរតួ ជាឪពុកក្នុងរឿង និងជាអ្នកដឹកនាំដ៏ល្បីឈ្មោះ នៅក្នុងប្រទេសថៃ លោក Piak Pisal បានធ្វើឲ្យតារាល្បីៗជាច្រើន មានការសោកស្ដាយជាខ្លាំង ដោយក្នុងនោះរូបលោក ក៏បានបន្សល់ទុកស្នាដៃជាច្រើន និងបានជួយសាងប្រជាប្រិយភាព ដល់តារាប្រុសស្រីជាច្រើនដួងមកហើយដែរ។

គួររម្លឹកផងដែរ តារាជើងចាស់ លោក Piak Pisal បានទទួលមរណភាព កាលពីម៉ោង២យប់មិញនេះ ដោយសារតែជំងឺគាំងបេះដូង នៅក្នុងជន្មាយុ ៧៣ឆ្នាំ ផងដែរ។

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យ អ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គម បាននាំគ្នាចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយដល់ គ្រួសារតារាជើងចាស់រូបនេះ ដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដែលធ្លាប់មានអនុស្សាវរីយ៍ដ៏ល្អៗជាមួយគ្នាយ៉ាងដូច្នោះ៕ 

តារាជើងចាស់ Paik និងកូនស្រី Aom Phiyada
តារាជើងចាស់ Paik និងកូនស្រី Aom Phiyada
តារាជើងចាស់ Paik និងកូនស្រី Aom Phiyada
តារាជើងចាស់ Paik និងកូនស្រី Aom Phiyada
តារាជើងចាស់ Paik
តារាជើងចាស់ Paik

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]