បរទេស៖ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរួមគ្នាបង្កើតបច្ចេកវិទ្យាថ្មីមួយដែលអាចឲ្យជនពិការអាចមានលទ្ធភាពសរសេរអក្សរ ផ្ញើអ៊ីមែល បង្កើតបទភ្លេង និងធ្វើកិច្ចការជាច្រើនទៀត ដោយគ្រាន់តែប្រើខួរក្បាលបញ្ជាតាមប្រព័ន្ធកុំព្យូទ័រប៉ុណ្ណោះ។ នេះយោងតាម World Economic Forum បង្ហោះផ្សាយថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៨

ការដាក់បញ្ចូលបន្ទះឈីបក្នុងខួរក្បាល

យោងតាមរបាយការណ៍របស់អង្គការបច្ចេកវិទ្យាក្រៅរដ្ឋាភិបាល BrainGate2 បានប្រកាសថា ពួកគេបានបង្កើតបន្ទះឈីបដ៏តូចទំនើបមួយហៅថា “ micro-electrodes” ដើម្បីដាក់បញ្ចូលក្នុងខួរក្បាលជនពិការ។ ក្រោយពេលបញ្ចូលឈីបនេះទៅក្នុងខួរក្បាលមនុស្សហើយ ឈីប micro-electrodes នឹងទៅភ្ជាប់ជាមួយនឹងប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស។

ដូចច្នេះហើយទើបជនពិការអាចយកខួរក្បាលបញ្ជាទៅម៉ាស៊ីនកុំព្យូទ័របានយ៉ាងងាយស្រួល។ គួរបញ្ជាក់ថា ការស្រាវជ្រាវនេះត្រូវបានអ្នកវិទ្យសាស្ត្រទើបតែបង្កើតឡើងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ ហើយវាក៏ជាកិច្ចការស្រាវជ្រាវដ៏ចម្លែកមួយ នៅពេលដែលជនពិការត្រូវធ្វើការជាមួយនឹងប្រព័ន្ធកុំព្យូទ័រជារៀងរាល់ថ្ងៃ។

ការស្រាវជ្រាវនេះទៀតសោតនឹងធ្វើឲ្យជនពិការទាំងអស់អាចបង្កើតការសន្ទនារវាងមនុស្សដទៃ និងមានឯករាជ្យភាពជាងមុន។

តាមសារព័ត៌មានដដែលក៏បានបញ្ជាក់ថា ការដាក់បញ្ចូលបន្ទះឈីបក្នុងខួរក្បាលមនុស្សនេះគឺមិនមានតម្លៃថ្លៃទេ ហើយក៏មិនត្រូវការរបស់ឯកទេសណាមួយសម្រាប់ប្រើប្រាស់បន្តទៀតដែរ។

យ៉ាងណាមិញ វាក៏នៅតែមានកំហុសបច្ចេកទេសខ្លះដែលអាចកើតឡើង ដូចជាការប្រកបពាក្យខុស (wrong spelling) ជាដើម។ តែអ្នកជំនាញរបស់អង្គការ BrainGate2 កំពុងតែស្វែងរកវិធីថ្មីក្នុងការដោះស្រាយលើបញ្ហានេះហើយ។ មិនតែប៉ុណ្ណោះ ពួកគេក៏សង្ឃឹមថានាពេលខាងមុខ បច្ចេកវិទ្យាមួយនេះនឹងជួយសម្របសម្រួលបញ្ហាផ្សេងៗរបស់ជនពិការទាំងអស់នាពេលអនាគត៕

ជនពិការអាចផ្ញើអ៊ីមែនបាន
បន្ទះឈីប micro-electrodes
ការដាក់បញ្ចូលបន្ទះឈីបក្នុងខួរក្បាល
ការដាក់បញ្ចូលបន្ទះឈីបក្នុងខួរក្បាល
ការដាក់បញ្ចូលបន្ទះឈីបក្នុងខួរក្បាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]