ឥណ្ឌូនេស៊ី៖ បុរសវ័យក្មេងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយបែកធ្លាយរឿងអូសកាឡាដើរបោកប្រាស់ យកអស់ព្រហ្មចារីនារីក្រមុំៗជាច្រើននាក់ ព្រោះតែក្លែងបន្លំខ្លួនធ្វើជាប៉ូលិស ពាក់ឯកសណ្ឋានយ៉ាងហំហាន ប្រដាប់ដោយកាំភ្លើងជ័រ សម្ញែងឫកធ្វើដូចមែនទែន។

Ari Septian Pratama អាយុ ២១ឆ្នាំ មកពីទីក្រុង Palembang ខេត្ត South Sumatra (លើកោះស៊ូម៉ាត្រា) ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន ក្រោយទទួលបានសេចក្តីរាយការណ៍ ជុំវិញនឹងករណីដែលជនសង្ស័យរូបនេះ បានបន្លំក្លែងខ្លួនប្រើអត្តសញ្ញាណប៉ូលិសក្លែងក្លាយ ដើម្បីយកទៅបោកប្រាស់ស្រីៗនាំយកមករួមភេទ។

លោក Ari Septian Pratama

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យរូបនេះ បានប្រើឈ្មោះជាមន្រ្តីប៉ូលិសក្លែងក្លាយដោយខ្លួនឯងថា Dr. Julian Saputra (ប៉ូលិសដុកទ័រ) ជាមួយនឹងការស្លៀកពាក់នូវឯកសណ្ឋានប៉ូលិសយ៉ាងសមសួន និងថែមទាំងបានប្រើប្រាស់នូវអាវុធ ពោលគឺ កាំភ្លើង ប៉ុន្តែធាតុពិតនោះវាគ្រាន់តែជាកាំភ្លើងក្លែងក្លាយ ដើម្បីបន្លំភ្នែកមហាជនឲ្យជឿជាក់លើគេ និងអ្វីដែលពិសេសនោះ ងាយស្រួលអូសកាឡាទាក់យកស្រីៗ នាំមកឡើងឋានសួគ៌ជាមួយនឹងខ្លួនតែម្តង។

ប្រភពដដែលបន្តថា ទម្រាំតែការពិតត្រូវបានលាតត្រដាង ជនសង្ស័យ Ari Septian Pratama កន្លងមក ធ្លាប់បានបោកប្រាស់គ្រប់រូបភាព នាំមកដេកជាមួយ និងរំលោភសេពសន្ថវៈលើនារីៗមិនតិចជាង ១០នាក់នោះទេ ដែលនៅក្នុងនោះរួមមានទាំង នារីជាមន្រ្តីរាជការស៊ីវិល គិលានុបដ្ឋាយិកា (អ្នកជំនួយការពេទ្យ) គ្រូពេទ្យ និងសូម្បីតែប៉ូលិសស្រីពិតប្រាកដ និងនារីៗខ្លះទៀតដែលបានភ្ជាប់ពាក្យរួច ក៏ត្រូវបានចាញ់បោកលើរូបគេផងដែរ។

ជនសង្ស័យរូបនេះ បានជួលរថយន្តថ្លៃៗយកមកជិះ ដើម្បីដឹកស្រីស្នេហ៍ដែលរូបគេបានបោកប្រាស់ទាំងអស់នោះ ជូននាំដើរលេង និងថែមទាំងបានសន្យាថា ខ្លួននឹងរៀបការជាមួយនឹងពួកនាង ជាមួយនឹងពាក្យសម្ដីបោកប្រាស់បញ្ចុះបញ្ចូលលួងលោមយ៉ាងផ្អែមល្អែម ក្នុងគោលបំណងឲ្យពួកនាងជឿស្លុង នាំយកទៅដេកជាមួយបង់អស់ខ្លួនប្រាណ រួចក៏ដោះដៃចោលតែម្តង។

លោក Ari Septian Pratama និងជនរងគ្រោះ

ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា «ខ្ញុំពិតជាបានកុហកបោកប្រាស់ ដោយសន្យាជាមួយនឹងពួកស្រីៗទាំងអស់នោះមែន ថានឹងរៀបការជាមួយនឹងពួកនាង។ ប៉ុន្តែយ៉ាងណាក្តី ខ្ញុំក៏ពុំបានទៅបោកប្រាស់យកលុយពីពួកនាងនោះឡើយ ខ្ញុំគ្រាន់តែបោកពួកនាងយកមកដេកជាមួយតែប៉ុណ្ណោះ។ អ្នកខ្លះ (នារីៗ) ថែមទាំងភ្ជាប់ពាក្យហើយក៏មាន»

បន្ថែមលើនេះ ជនសង្ស័យ លោក Ari ថែមទាំងបានអួតប្រាប់នារីៗទាំងនោះថា ខ្លួនគឺជាកូនប្រុសរបស់មេប៉ូលិសមួយរូបប្រចាំនៅក្នុងតំបន់ Southeast Sulawesi ហើយខ្លួនគឺជាវេជ្ជបណ្ឌិតប៉ូលិសខាងកោសល្យវិច្ច័យ ឈ្មោះ Dr. Julian Saputra យ៉ាងច្បាស់លាស់ថែមទៀត។ 

Ari បានឲ្យដឹងបន្តថា ចំពោះមូលហេតុដែលខ្លួនហ៊ានធ្វើបែបនេះ គឺដំបូងឡើយរូបគេគ្រាន់តែចង់លេង ឬប្រកួតប្រជែង (Challenge) នៅលើបណ្តាញសង្គមដ៏ពេញនិយម Bigo Live ដោយពាក់នូវឯកសណ្ឋានប៉ូលិសនេះ ដើម្បីឲ្យមានការទាក់ទាញ និងដើម្បីរកប្រាក់តែប៉ុណ្ណោះ។ ប៉ុន្តែក្រោយមកខ្លួនក៏បានបែកគំនិតធ្វើរឿងកុហកបោកប្រាស់លើស្រីៗតែម្តង។

លោក Ari Septian Pratama និងជនរងគ្រោះ

គួរឲ្យដឹងផងដែរថា ជនសង្ស័យវ័យ ២១ឆ្នាំ លោក Ari Septian Pratama ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ សប្តាហ៍កន្លងទៅនេះ នៅឯចំណុចមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Palembang បន្ទាប់ពីនារីម្នាក់ក្នុងចំណោមនារីរងគ្រោះជាច្រើនផ្សេងទៀតនោះ ដែល Ari បានណាត់ជួប ហាក់កើតការសង្ស័យទៅលើលោក រហូតនាងក៏បានសម្រេចចិត្តរាយការណ៍ប្រាប់ប៉ូលិស ដើម្បីឲ្យចុះជួយធ្វើអន្តរាគមន៍ និងឆែកឆេរនូវអ្វីដែលលោក Ari មាន (ដូចជាឈ្មោះជាដើម) ទើបទីបំផុតត្រូវបែកធ្លាយការពិតនេះតែម្តង។

ជុំវិញនឹងករណីនេះ ប្រសិនណាបើរកឃើញថា លោក Ari ពិតជាបានប្រព្រឹត្តកំហុស ក្លែងបន្លំខ្លួនធ្វើជាប៉ូលិស និងបានបោកប្រាស់លុយពីជនរងគ្រោះមែននោះ លោកនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]