កូរ៉េខាងត្បូង ៖ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Melon Music Awards ប្រចាំឆ្នាំនេះ ធ្វើឲ្យអ្នកគាំទ្ រទទួលបានភាពរីករាយយ៉ាងខ្លាំង ដោយសារតែវត្តមានរបស់ តារាប្រុសស្រីល្បីឈ្មោះ បានមកចូលរួមយ៉ាងច្រើនកុះករ ពាសពេញសាលប្រគំតន្រ្តី ធ្វើឲ្យបរិយាកាស ក្នុងកម្មវិធីកាន់តែអធិកអធម។

ក្នុងនោះដែរ ក៏មានវត្តមានរបស់ ក្រុមតារាចម្រៀងស្រី BLACKPINK ដែលកំពុងតែពេញនិយមផងដែរ។ ជាក់ស្ដែងកាលពីយប់មិញនេះ BLACKPINK បានសម្ដែងនៅលើកឆាក ត្រឹមតែមួយបទប៉ុណ្ណោះ ដែលមានរយៈពេលប្រហែលជា ៥នាទី ប៉ុន្តែពួកគេមិនបានធ្វើឲ្យ អ្នកគាំទ្រខកបំណងឡើយ។ 

ជាការពិតណាស់ ការសម្ដែងរបស់ពួកគេបានធ្វើឲ្យ អ្នកគាំទ្រមួយចំនួនធំ ច្រៀងនិងរាំតាម មិនលើកលែងសូម្បីតែតារាល្បីៗ ដែលកំពុងតែអង្គុយទស្សនា នៅខាងមុនវេទិកា៕

បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម ៖  

រូបភាព BLACKPINK
រូបភាព BLACKPINK
រូបភាព BLACKPINK
រូបភាព BLACKPINK
រូបភាព BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]