ភ្នំពេញ៖ ក្រុមហ៊ុន Axel Asia Human Resources Co., Ltd. គឺជាក្រុមហ៊ុនដៃគូសហការណ៍ដ៏មានជំនាញច្បាស់លាស់ និងមានបទពិសោធន៍ជាយូរឆ្នាំ នៅក្នុងការបញ្ចូនសិក្ខាកាម ចេញទៅបម្រើការងារ នៅឯលើទឹកដីប្រទេសជប៉ុន ដោយស្របច្បាប់ និងទទួលបានប្រាក់ខែខ្ពស់ថែមទៀតផង។

ក្រុមហ៊ុន Axel Asia Human Resources Co., Ltd. ត្រូវបានបង្កើតឡើងចាប់តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ ហើយត្រូវបានទទួលស្គាល់ដោយ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងឆ្នាំ២០១៤ ដោយក្នុងនោះទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាច្រើន នៅក្នុងការបង្ហាត់បង្រៀន និងរៀបចំឯកសារចេញទៅធ្វើការ ដោយពេញសិទ្ធនៅឯប្រទេសជប៉ុន។  

ក្រុមហ៊ុន Axel Asia Human Resources Co., Ltd.
សកម្មភាពប្រចាំថ្ងៃ ក្នុងក្រុមហ៊ុន Axel Asia Human Resources Co., Ltd.

ដោយឡែក សម្រាប់នាពេលសព្វថ្ងៃនេះ ក្រុមហ៊ុន Axel Asia Human Resources ក៏មានសិស្សចំនួនជាង១២០នាក់ កំពុងតែទទួលយកការបណ្ដុះបណ្ដាលទាំងភាសារជប៉ុន និងជំនាញផ្សេងៗថែមទៀតផង។ ក្នុងនោះដែរ ក៏មានសិស្សជាង៤០០នាក់ផ្សេងទៀត ក៏កំពុងតែបានចេញបម្រើការងារដោយពេញសិទ្ធ នៅលើទឹកដីប្រទេសជប៉ុនផងដែរ។

សកម្មភាពប្រចាំថ្ងៃ ក្នុងក្រុមហ៊ុន Axel Asia Human Resources Co., Ltd.
សកម្មភាពប្រចាំថ្ងៃ ក្នុងក្រុមហ៊ុន Axel Asia Human Resources Co., Ltd.
សកម្មភាពប្រចាំថ្ងៃ ក្នុងក្រុមហ៊ុន Axel Asia Human Resources Co., Ltd.

ក្នុងនោះដែរ សម្រាប់ក្រុមហ៊ុន Axel Asia Human Resources មិនត្រឹមតែមានជំនាញនៅក្នុងការហ្វឹកហាត់ រួមទាំងបង្រៀនផ្នែកភាសាជប៉ុន និងជំនាញការងារ ទៅដល់សិស្ស ឫក៏ប្រជាជនខ្មែរតែប៉ុណ្ណោះនោះទេ ប៉ុន្តែខាងក្រុមហ៊ុនក៏បានបង្ហាត់បង្រៀនពីចំណេះដឹងទូទៅ របៀបរបបរស់នៅ ការធ្វើអនាម័យប្រចាំថ្ងៃ ឥរិយាបថ ច្បាប់ទំលាប់ ហើយជាពិសេសក៏បានសិក្សាស្វែងយល់ ឲ្យកាន់តែស៊ីជម្រៅពីវប្បធម៌ និងទំនៀមទំលាប់របស់ប្រទេសជប៉ុនថែមទៀតផងដែរ។

ក្រៅពីនេះក្រុមហ៊ុនក៏តែងតែបានលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្មែរដែលមានបំណងចង់ចេញទៅបម្រើការងារនៅឯប្រទេសជប៉ុន ដោយស្របច្បាប់ និងត្រឹមត្រូវទៅតាមគោលការណ៍កិច្ចសន្យា របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជាពិសេសជាងនេះទៅទៀត សម្រាប់សិក្ខាកាម ដែលបានប្រលងជាប់ចេញទៅធ្វើការនៅប្រទេសជប៉ុននេះដែរ ក៏នឹងទទួលបានការងារ រួមជាមួយនឹងប្រាក់ចំណូលខ្ពស់ចាប់ពី១២០០ដុល្លារ ដល់១៨០០ដុល្លារ ក្នុងមួយខែ ទៅតាមសមត្ថភាពការងារនីមួយៗផងដែរ។

សកម្មភាពប្រចាំថ្ងៃ ក្នុងក្រុមហ៊ុន Axel Asia Human Resources Co., Ltd.
សកម្មភាពប្រចាំថ្ងៃ ក្នុងក្រុមហ៊ុន Axel Asia Human Resources Co., Ltd.
សកម្មភាពប្រចាំថ្ងៃ ក្នុងក្រុមហ៊ុន Axel Asia Human Resources Co., Ltd.
សកម្មភាពប្រចាំថ្ងៃ ក្នុងក្រុមហ៊ុន Axel Asia Human Resources Co., Ltd.

គួរម្លឹកផងដែរថា ក្រុមហ៊ុន Axel Asia Human Resources Co., Ltd. មិនត្រឹមតែមានតូនាទីក្នុងការជួយផ្ដល់ឱកាសការងារដល់សិស្សានុសិស្ស ឫក៏ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែក្រុមហ៊ុនក៏បានជួយលើកស្ទួយ ដល់សេដ្ឋកិច្ចគ្រួសារ រួមទាំងប្រជាជនកម្ពុជាមួយចំណែក ឲ្យទទួលបានការងារ នៅក្រៅប្រទេសដោយស្របច្បាប់ និងមានប្រាក់ចំណូលខ្ពស់ ដើម្បីជួយផ្គត់ផ្គង់ដល់ជីវភាពគ្រួសារប្រចាំថ្ងៃថែមទៀតផងដែរ៕

សិក្ខាកាមរបស់ ក្រុមហ៊ុន Axel Asia Human Resources Co., Ltd. ចេញទៅប្រទេសជប៉ុន
សិក្ខាកាមរបស់ ក្រុមហ៊ុន Axel Asia Human Resources Co., Ltd. ចេញទៅប្រទេសជប៉ុន
សិក្ខាកាមរបស់ ក្រុមហ៊ុន Axel Asia Human Resources Co., Ltd. ចេញទៅប្រទេសជប៉ុន

សម្រាប់ពេលវេលាសិក្សាចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ដោយសិក្សាចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច។

រីឯពត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៨ ៥៩៦ ៣១១ / ០៩៧ ៩០៧ ៦១២២ ឫតាមរយៈអាស័យដ្ឋាន ផ្ទះលេខ៥៣ ផ្លូវលេខ៥៩៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ(ជិតសាលាឥន្រ្ទទេវី)៕

ឫក៏តាមរយៈ Facebook: AA-HR និងតាមរយៈ Website :http://www.axelasia-hr.com/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]