ថៃ៖ ជាការពិតណាស់ បន្ទាប់ពីតារាសម្ដែងស្រី អ្នកនាង Pat Napapa បានប្រកាសថាជីវិតគ្រួសារខ្លួន ឈានដល់ដំណាក់កាលត្រូវលែងលះគ្នា ដោយក្នុងនោះបានធ្វើឲ្យមហាជនជាច្រើន មានការខកចិត្តជាខ្លាំងមែនទែន។

ដោយឡែក បើទោះបីដំណាក់កាល នៃការលែងលះគ្នា កំពុងតែត្រៀមនឹងធ្វើឡើងទៅតាមផ្លូវច្បាប់នាពេលខាងមុខក៏ពិតមែន ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជនដែលជាអ្នកគាំទ្រគូស្នេហ៍មួយគូនេះ មានការចាប់អារម្មណ៍នោះគឺថា នាថ្ងៃម្សិលមិញដែលជាថ្ងៃគម្រប់២ឆ្នាំ នៃខួបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ដោយក្នុងនោះគេក៏បានឃើញ ស្វាមីPat បានយកផ្កាកុលាបមួយបាច់ និងសំបុត្រមួយ ដាក់នៅលើកញ្ចក់ឡានខាងមុខរបស់តារាស្រីរូបនេះផងដែរ។

ជាមួយនឹងសកម្មភាពមួយនេះ បានធ្វើឲ្យហ្វេនៗមានក្ដីអាណិតស្វាមីPatជាខ្លាំង ដោយរូបលោកមិនហ៊ានយកកាដូដ៏ពិសេសនេះ ជូនដល់ភរិយាខ្លួនដោយផ្ទាល់ដៃ តែទោះយ៉ាងណាពួកគេក៏នៅតែសង្ឃឹម និងចង់ឲ្យគូស្វាមីភរិយាមួយគូនេះ ត្រលប់មកសាងជីវិតគ្រួសារជាមួយគ្នាវិញផងដែរ៕ 

គ្រូសារ​ Pat
គ្រូសារ​ Pat
គ្រូសារ​ Pat
គ្រូសារ​ Pat
Pat និងកូនប្រុស
កាដូស្វាមី Pat

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]