វៀតណាម៖ កាលពីថ្មីៗនេះ តារាស្រី និងអ្នកជំនួញមួយរូប នាង Le Nguyen បានធ្វើឲ្យ គ្រប់គ្នាភ្ញាក់ផ្អើល ពេលនាងប្រកាសរឿងកែសម្ផស្សរបស់នាង ថានាងមិនបានកែម្តងទេ តែនាងកែឡើងសុះសាច់។

ក្នុងនោះ នាងក៏បាននិយាយប្រាប់ថា តាំងពីដំបូង សម្រស់របស់នាងមិនបានស្រស់ស្អាតខ្លាំង ដោយនាងគិតថា មុខមាត់នាង គ្មានភាពទាក់ទាញបន្តិចសោះ។ ដូច្នេះហើយ នាងក៏បានសន្សំលុយ កែសម្រស់ខ្លួន ឲ្យក្លាយជាមនុស្សផ្សេងមួយទៀត។ 

សម្រស់ពីមុន ពេលនៅធម្មជាតិ
សម្រស់បច្ចុប្បន្ន ក្រោយកែហើយ

នាងបានបញ្ជាក់ថា នាងកែសម្ផស្ស ៣៦ដង ឯណោះ ត្រឹមរយៈពេល៣ឆ្នាំ ដោយឆ្នាំដំបូង គឺឆ្នាំ២០១៤ នាងបានចាក់មុខ ឲ្យរាងអក្សរវី ធ្វើច្រមុះឡើងបន្តិច។ ប៉ុន្តែយូរទៅៗច្រមុះរបស់នាង ស្រាប់តែហូរឈាម និងឈឺខ្លាំងទៅ រហូតត្រូវធ្វើម្តងហើយម្តងទៀត យកខ្ទង់ច្រមុះចេញជាញឹកញាប់ ជិត១០ដង។ ហើយក្នុងពេលនេះ នាងបានបិទបង់ ច្រើនខែ និងមិនបានបើកបង្ហាញឲ្យគេឃើញនោះទេ។

បន្ទាប់មក នៅពេលច្រមុះនាងមិនទាន់ជា នាងក៏ទៅកែមាត់បន្ថែម ជារាងបេះដូង។ តែមិនបានប៉ុន្មាន នាងនៅមិនអស់ចិត្ត នាងបានទៅចាក់មាត់ ឲ្យធំ ត្រង់បបូរមាត់ក្រោមទៀត និយាយទៅ នាងកែចុះឡើង រហូតធ្វើឲ្យ គ្រូពេទ្យ គ្រវីក្បាល ក៏មានផងដែរ។ គ្រាន់តែកែបបូរមាត់ នាងកែ៥ដង។ 

អ្វីដែលនឹកស្មានមិនដល់ នាងក៏បានឲ្យគ្រូពេទ្យ កែទម្រង់មុខនាង ឲ្យដូចជា ស្រីបរទេស ព្រោះថា នាងមិនពេញចិត្តទម្រង់មុខ បែបសុភាពៗ ដូចមុខរបស់នាងពីមុននោះទេ។

សម្រស់បច្ចុប្បន្ន ក្រោយកែហើយ
សម្រស់បច្ចុប្បន្ន ក្រោយកែហើយ

ជាពិសេស សូម្បីដើមទ្រូងរបស់នាង ក៏នាងត្រូវកែ ២ ៣ដង ដែរ ទម្រាំធំស្អាតបែបនេះ។ មិនតែប៉ុណ្ណោះ ភ្នែក ចង្ការ ស្បែកខ្លួន ក៏នាងចាក់ឲ្យសផងដែរ។ ហើយក្នុងផ្នែកនីមួយៗ នាងធ្វើមិនក្រោម១០ដងនោះទេ ព្រោះថា នាងជឿជាក់ថា ពេលធ្វើម្តង មិនអាចស្អាតបាននោះទេ។

យ៉ាងណាមិញ នាងបាននិយាយថានាងពិតជា សប្បាយចិត្ត បើទោះបីជានាងកែច្រើនក៏ដោយ ព្រោះនាងចង់បានអ្វី ដែលល្អឥតខ្ចោះបំផុត។ ប៉ុន្តែក្នុងនោះ គេក៏និយាយថា តាមពិត កាលពីមុន នាងក៏ស្រស់ស្អាតបែបធម្មជាតិទៅហើយ ហេតុអ្វី ចាំបាច់កែសម្ផស្សច្រើនដងដល់ម្លឹង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ??

សម្រស់បច្ចុប្បន្ន ក្រោយកែហើយ
សម្រស់បច្ចុប្បន្ន ក្រោយកែហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]