ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបមកហើយថា ក្មេងប្រុស សាលីក ដែលមានភាពវ័យឆ្លាត អាចនិយាយ១៥ភាសា បានធ្វើឲ្យអ្នកលេងតាមបណ្តាញសង្គមទូទាំងពិភពលោក បានចាប់អារម្មណ៍ទៅលើរូបប្អូនគ្រប់គ្នា សូម្បីតែលោកឧកញ៉ាចិត្តធម៌ឌួង ឆាយ ក៏បានពេញចិត្តប្អូនប្រុសផងដែរ។

សាលីក និងលោកឧកញ៉ា

ការពេញចិត្តរបស់លោកឧកញ៉ា បានធ្វើឲ្យមហាជនជាច្រើនពេញចិត្ត និងសរសើរដល់លោកយ៉ាងខ្លាំង ព្រោះថាលោកបានផ្តល់នូវប្រាក់មួយចំនួន ជួនដល់ការសិក្សាក្មេងៗទាំង២នាក់ រហូតដល់រៀនចប់មហាវិទ្យាល័យ ដើម្បីសម្រេចបំណងរបស់ដែលមានចិត្តចង់សិក្សាបានជ្រៅជ្រះ ដោយសារមិនចង់រកស៊ីបែបនេះទៀតនោះទេ។

ដោយសារតែគុណដ៏ធំធេងមួយនេះ បានធ្វើឲ្យគ្រួសារ សាលីក និងប្អូនប្រុសផ្ទាល់ បានរៀបរាប់អរគុណទាំងទឹកភ្នែកនៅពេលដែលឃើញទឹកចិត្តដ៏ល្អមួយនេះ មិនត្រឹមតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ឪពុក សាលីក ក៏បានខិតខំគូរគំនូរដ៏ស្រស់ស្អាតមួយ ទៅឲ្យលោកឧកញ៉ាដោយផ្ទាល់។

មិនបានប៉ុន្មានផង ទឹកចិត្តមួយនេះ ក៏បានផ្តល់មកឲ្យឪពុក សាលិក វិញជាមួយនឹងភាពរំភើបយ៉ាងខ្លាំង ព្រោះថាលោកឧកញ៉ាបានប្រគល់នូវកាដូពិសេសមួយ គឺម៉ូតូមួយគ្រឿងសម្រាប់ទុកជិះ ជូនកូនៗទៅរៀន ឬធ្វើដំណើរទៅណាផ្សេងៗ។

ទង្វើមួយនេះរបស់លោកឧកញ៉ា បានធ្វើឲ្យមហាជនជាច្រើនសរសើរមិនដាច់ពីមាត់ ដែលលោកមានទឹកចិត្តល្អ តែងតែជួយគ្រប់យ៉ាងទៅដល់គ្រួសារក្មេងប្រុសរូបនេះជាច្រើន៕

សូមទស្សនារូបភាពខាងក្រោមនេះ៖  

សាលីក
សាលីក និងគ្រួសារ
សាលីក
ឪពុកសាលីក ជូនគំនូរដល់លោកឧកញ៉ា
សាររបស់លោកឧកញ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]