រដូវកាលនៃការប្រគល់រង្វាន់បានមកដល់ហើយ ជាពិសេសគឺកម្មវិធី ប្រគល់ពានរង្វាន់ មាសពិភពលោក (Golden Globe Awards) ដែលកំពុង តែប្រព្រឹត្ត ធ្វើឡើងនៅក្នុងថ្ងៃនេះ។ យោងទៅតាម សារពត៌មាន បរទេសមួយ បានអោយដឹងថា កម្មវិធី ប្រគល់ពានរង្វាន់ មាសពិភពលោកប្រចាំឆ្នាំ លើកទី៧០នេះ ត្រូវបានផ្សាយផ្ទាល់ពី សណ្ឋាគារ ប៊ីវើលី ហ៊ីលតុន(Beverly Hilton Hotel) នៃរដ្ឋកាលីហ្វរញ៉ា (California)។ កម្មវិធីនេះធ្វើឡើង គឺដើម្បី ប្រគល់ពានរង្វាន់ ដល់ តារាសំដែងស្រី ប្រុសឆ្នើមពូកែ ដែល ទទួលបាន ប្រជាប្រិយភាព និងការគាំទ្រដ៏ខ្លាំងក្លា ពី ទស្សនិកជន និង ពានរង្វាន់លើ ផ្នែកផ្សេងៗ ជាច្រើនទៀតផងដែរ។

នៅក្នុងកម្មវិធី ដ៏អស្ចារ្យនេះ គេសង្កេត ឃើញថា មានការចូលរួម ពីតារា ហូលីវូដ ល្បីៗ និងស្រស់ស្អាត ជាច្រើនដួង នៅលើកំរាលព្រំក្រហម ពិសេសជាងនេះទៅទៀត អ្វីដែលគួរអោយ ចាប់អារម្មណ៏ នោះគឺ ការស្លៀកពាក់ ម៉ូតសក់ និង គ្រឿងអលង្ការ របស់ តារាហូលីវូដម្នាក់ៗ មានការរចនា និងស្ទាយ ប្លែកៗពីគ្នា គួរអោយទាក់ទាញ និង គយគន់បំផុត។

សូមប្រិយមិត្តទៅទស្សនារូបភាពតារាហូលីវូតបន្តិចទៅមើល ថាតើពួកគាត់ស្រស់ស្អាតប៉ុណ្ណា៖


ចេន្នីហ្វឺឡូប៉េស ជាមួយនឹងឈុត ស្ដើងឃើញសាច់


ថេរឡឺស្វីហជាមួយនឹងរ៉ូបវែងដ៏ស្រស់ស្អាត


អេឌែលដ៏សាមញ្ញតែស្រស់ស្អាត








តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះសំលៀកបំពាក់និងស្ទាយ៍របសស់តារានីមួយៗ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]