អូស្ត្រាលី៖ តួអង្គកំពូលវីរបុរសក្នុងខ្សែភាពយន្ត មានថាមពលនិងសមត្ថភាពពិសេសផ្សេងៗគ្នាដើម្បីសង្គ្រោះផែនដី ឬមនុស្សលោកពីការបំផ្លាញដោយកត្តាផ្សេងៗ ប៉ុន្តែលោកតាម្នាក់ គឺជាកំពូលវីរបុរសក្នុងជីវិតពិត ដោយបានសង្គ្រោះជីវិតទារកបានជាងពីរលាននាក់រួចមកហើយ។ 

លោកតាសង្គ្រោះទារកជាងពីរលាននាក់

គួរឱ្យដឹងថា ឈាមរបស់ម្តាយកំពុងពរពោះមួយចំនួន អាចវាយប្រហារដល់ទារកក្នុងផ្ទៃបាន។ ដូច្នេះពួកគេត្រូវចាក់ថ្នាំធ្វើពីប្លាស្មារបស់អ្នកបរិច្ចាគ ដែលមានផ្ទុកអង់ទីគ័រប្រភេទ D (Anti-D) ដ៏កម្រខ្លាំងបំផុត។ ចៃដន្យអី ថ្វីបើគ្មានសមត្ថភាពពិសេស ឬជំនាញព្យាបាលដូចគ្រូពេទ្យមែន ប៉ុន្តែក្នុងឈាមរបស់លោកតា James Harrison មានអង់ទីគ័រដ៏កម្រនោះ ដែលប្រៀបដូចជាឱសថទិព្វមកពីឋានសួគ៌ដូច្នោះដែរ។

អ្វីដែលរឹតតែពិសេសទៀតនោះគឺ គាត់មិនមែនជាមនុស្សអាត្មានិយមដែលឃើញស្លាប់ហើយមិនជួយនោះទេ គឺគាត់បានបរិច្ចាគឈាមជារៀងរាល់សប្តាហ៍អស់ ៥០ ឆ្នាំមកហើយ ដែលសរុបទៅគឺគាត់បានផ្តល់ឈាមចំនួន ១,១៧៣ ដងតាំងពីឆ្នាំ ១៩៦៧ មកម្ល៉េះ ដើម្បីសង្គ្រោះជីវិតទារកមិនទាន់កើតបានជាង ២.៤ លាននាក់ឯណោះ ហើយគាត់់បានផ្តល់ឈាមជាលើកចុងក្រោយនៅក្នុងវ័យ ៨១ ឆ្នាំ។

នៅឆ្នាំ ២០០៣ គាត់បានបំបែកកំណត់ត្រាហ្គីណេស នៃការផ្តល់ឈាមច្រើនបំផុតពីមនុស្សម្នាក់។ ជាងនេះទៅទៀត ដើម្បីជាការគោរពកើតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសង្គ្រោះជីវិតនេះ លោកតាត្រូវបានផ្តល់មេដាយវីរភាពប្រចាំប្រទេសអូស្ត្រាលី ព្រមទាំងទទួលបានរហស្សនាមថា "បុរសដៃមាស" ទៀតផង៕ 

លោកតា James Harrison ដែលមានអង់ទីគ័រដ៏កម្រ
លោកតា James Harrison កំពុងផ្តល់ឈាម
លោកតា James Harrison បំបែកកំណត់ត្រាហ្គីណេស

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]