បរទេស៖ ខ្សែប្រយុទ្ធឆ្នើមក្រុមសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បានចាប់ផ្តើមបង្កើត និងបំបែកនូវកំណត់ត្រាជាមួយក្លិបយក្សរបស់អុីតាលី ក្រោយពីរូបគេបានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងចំណោមគ្រាប់បាល់ជ័យជម្នះ ២-០ ទៅលើក្រុម SPAL កាលពីយប់ថ្ងៃ អាទិត្យ កន្លងទៅ។

Cristiano Ronaldo
Cristiano Ronaldo

គ្រាប់បាល់ដែលអតីតខ្សែប្រយុទ្ធឆ្នើមក្រុមអធិរាជស Real Madrid រូបនេះរកបានពីការប្រកួតជាមួយក្រុម SPAL កាលពីយប់ថ្ងៃ អាទិត្យ  ជាគ្រាប់បាល់ទី១០នៅក្នុងរដូវកាល ២០១៨-១៩ នេះ  ហើយគ្រាប់បាល់ទាំង១០  គឺគ្រប់គ្រាន់នឹងអាចឲ្យខ្សែប្រយុទ្ធឆ្នើមរូបនេះក្លាយទៅជាកីឡាករ Juventus ដំបូងគេដែលអាចរកបានគ្រាប់បាល់ទី១០ លឿនបំផុតពីការបង្ហាញខ្លួនត្រឹម ១៦ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់របស់ក្លិប។

នៅមិនទាន់អស់នៅឡើយទេសម្រាប់ខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ ពោលគឺរូបគេក៏បានបង្កើតកំណត់ត្រាថ្មីមួយទៀតក្លាយជាកីឡាករ Juventus ដំបូងគេនៅក្នុងប្រវត្តិសាស្ត្ររបស់ក្លិប អាចរកបានគ្រាប់បាល់ដល់ទៅ ៩គ្រាប់នៅក្នុងការបង្ហាញខ្លួនសរុប ១៣លើក គិតត្រឹមរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។

Cristiano Ronaldo
Cristiano Ronaldo

គួររម្លឹកថា គ្រាប់បាល់ដែលខ្សែប្រយុទ្ធ Cristiano Ronaldo ស៊ុតចូលពេលឈ្នះក្រុម SPAL ក្នុងលទ្ធផល ២-០នេះដែរក៏ជាគ្រាប់បាល់ទី៤០៧ នៅក្នុងអាជីពនៃលីគកំពូលរបស់ទ្វីបអឺរ៉ុបផងដែរ ដោយបាននាំមុខលើកីឡាករ Uwe Seeler ដែលមានតែ ៤០៦គ្រាប់ប៉ុណ្ណោះ៕

Cristiano Ronaldo
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]