ថ្នាំងងុយដេកជាប្រភេទថ្នាំប្រើប្រាស់សម្រាប់អ្នកដែលមានបញ្ហាមិនងងុយដេក ដេកមិនលក់ និងដេកកម្រលក់ ជាដើម។

អ្នកដឹងទេ ថ្នាំនេះបានប្រើប្រាស់សារធាតុផ្សំដែលបានសំយោគតាមអរម៉ូនពិសេសម៉្យាងហៅថា មេឡាតូនីន (Melatonin) ដែលរាងកាយយើងផលិតសម្រាប់គ្រប់គ្រងវដ្តនៃការដេក។

កាលណាកម្រិតនៃអរម៉ូននេះកើនឡើងខ្ពស់ វានឹងធ្វើឲ្យយើងមានអារម្មណ៍ងងុយដេក ហើយការផ្គត់ផ្គង់ថាមពលក៏ថយចុះ ដែលជាហេតុនាំឱ្យយើងហត់អស់កម្លាំង និងជួយដល់ការដេកលក់។  ប៉ុន្តែបើកម្រិតអរម៉ូននេះមានកម្រិតទាបវិញ វាក៏ធ្វើឲ្យយើងមិនងងុយដេកពិបាកក្នុងការដេកឲ្យលក់វិញ។

ចំពោះអ្នកមានបញ្ហាផលិតអរម៉ូន Melatonin នឹងជួបបញ្ហានៃជំងឺដេកមិនលក់ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពនៃរាងកាយ និងប្រព័ន្ធប្រសាទ។  ខ្លួនប្រាណយើងចាំបាច់ត្រូវការដេកឲ្យលក់ ដើម្បីអាចបំពេញតួនាទីរបស់វាក្នុងការជួសជុល ការលូតលាស់ និងការពាររាងកាយពីការឈ្លានពាននៃមេរោគ។ កង្វះនៃការដេក ឬក៏ដេកមិនលក់ អាចនាំផលប៉ះពាល់ប្រហាក់ប្រហែលគ្នាដូចជា ហត់អស់កម្លាំង វិលមុខ ឈឺក្បាល សមត្ថភាពខួរក្បាលទាំងឡាយមានការធ្លាក់ចុះ(ការគិត ការពិចារណា ការចងចាំ) ប្រព័ន្ធភាពស៊ាំចុះខ្សោយជាដើម ។ល។

ដូច្នេះការប្រើប្រាស់ថ្នាំងងុយដេកផ្តល់សារធាតុ Melatonin ចូលក្នុងប្រព័ន្ធឈាម ដើម្បីទៅភ្ញោចខួរក្បាលឲ្យយើងមានអារម្មណ៍ងងុយដេក និងដេកលក់។

ការប្រើប្រាស់ថ្នាំងងុយដេកមុនពេលចូលដេក វាបានជួយរក្សាសម្ពាធឲ្យនៅកម្រិតមួយធម្មតាចំពោះអ្នកជំងឺដេកមិនលក់ ដែលនាំឱ្យកាត់ហានិភ័យនៃជំងឺលើសឈាមផងដែរ។ តែទោះយ៉ាងណាក៏ដោយ វាមានផលប៉ះពាល់មួយចំនួនទៀតដូចជា៖

ក. ការប្រើប្រាស់ថ្នាំងងុយដេកលើសកម្រិត អាចប៉ះពាល់ទៅដល់ការមានគភ៌ ព្រោះសារធាតុ Melatonin នេះ អាចរំខានទៅដល់ការញាស់នៃស៊ុតចេញពីដៃស្បូនរបស់ស្រ្តី។ នេះអាចធ្វើឲ្យលទ្ធភាពនៃការមានកូនមានការធ្លាក់ចុះ។

ខ. សារធាតុ Melatonin នៃថ្នាំងងុយដេក អាចធ្វើឲ្យអាការរបស់អ្នកជំងឺហូរឈាម កាន់តែធ្ងន់ធ្ងរ។

គ. សារធាតុ Melatonin អាចធ្វើឲ្យអាការនៃអ្នកជំងឺបាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរ។

ឃ. សារធាតុនេះក៏អាចធ្វើឲ្យកម្រិតជាតិស្ករ នៃអ្នកជំងឺទឹកនោមផ្អែម កាន់តែខ្ពស់ ដែលធ្វើឲ្យការគ្រប់គ្រងជាតិស្ករមានភាពកាន់តែលំបាក។

ង. ការប្រើប្រាស់ថ្នាំងងុយដេកច្រើនពេក អាចបង្កើនហានិភ័យនៃជំងឺរោគប្រគីវកាច់ទៀតផង៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]