ថៃ៖ នាថ្ងៃម្សិលមិញនេះ ពិធីមង្គលការរបស់តារាសម្តែងដ៏មានប្រជាប្រិយភាពប្រចាំប្រទេសថៃ អ្នកនាង JumJim Voranun បានប្រព្រឹត្តឡើងយ៉ាងអធិកអធម បន្ទាប់ពីនាង និងអនាគតស្វាមីបានចាប់ដៃ ស្រលាញ់គ្នា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ក្នុងនោះដែរ កូនកម្លោះកូនក្រមុំ បានតុបតែងខ្លួន យ៉ាងស្រស់ស្អាត និងស្រស់សង្ហាសាកសមនឹងគ្នា ទោះបីជាខាងប្រុស មានវ័យច្រើនជាងជិត១០ឆ្នាំយ៉ាងណាក្តី។ជាមួយគ្នានោះ មិនត្រឹមតែប៉ុណ្ណោះ រាល់ឈុតសម្លៀកបំពាក់នីមួយៗរបស់កូនក្រមុំ បានធ្វើឲ្យមហាជនជាច្រើន បានសរសើរដល់នាងគ្រប់គ្នា ដែលពិតជាមានភាពស្រស់ស្អាតខ្លាំងជាងសព្វដងទៅទៀត។

ដោយឡែក បើងាកមកចាប់អារម្មណ៍ពីភ្ញៀវកិត្តិយសវិញ ក៏សង្កេតឃើញថាបានចូលរួមយ៉ាងច្រើនកុះករ ដោយម្នាក់ៗបានលេងខ្លួនយ៉ាងស្រស់ស្អាត និងសង្ហា ដោយក្នុងនោះមានវត្តមានតារាល្បីៗជាច្រើននៅក្នុងពិភពសិល្បៈ ក៏បាននាំគ្នាមកចូលរួមយ៉ាងមានភាពសប្បាយរីករាយបំផុត នៅក្នុងឱកាសអបអរថ្ងៃពិសេសរបស់តារាស្រីរូបនេះផងដែរ។

យ៉ាងណាមិញ សម្រាប់ថ្ងៃដ៏ពិសេសមួយនេះដែរ ក៏មានបណ្តាអ្នកគាំទ្រជាច្រើន ជាពិសេសមិត្តរួមសិល្បៈ បាននាំគ្នាជូនពរ ដ៏ដូចជាអបអរដល់ពួកគេដែលបានកាន់ដៃគ្នា ចូលរោងជ័យជាមួយគ្នាបែបនេះ៕

សូមទស្សនាទិដ្ឋភាពមង្គលការតារាស្រីរូបនេះ ខាងក្រោម៖ 

ទិដ្ឋភាពមង្គលការ JumJim និងស្វាមី
ទិដ្ឋភាពមង្គលការ JumJim និងស្វាមី
ទិដ្ឋភាពមង្គលការ JumJim និងស្វាមី
ទិដ្ឋភាពមង្គលការ JumJim និងស្វាមី
ទិដ្ឋភាពមង្គលការ JumJim និងស្វាមី
ទិដ្ឋភាពមង្គលការ JumJim និងស្វាមី
ទិដ្ឋភាពមង្គលការ JumJim និងស្វាមី
ទិដ្ឋភាពមង្គលការ JumJim និងស្វាមី
ទិដ្ឋភាពមង្គលការ JumJim និងស្វាមី
ទិដ្ឋភាពមង្គលការ JumJim និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]