ភ្នំពេញ៖ តារាចម្រៀងសម្លេងស្រទន់មានមន្តស្នេហ៍ ទាក់ចិត្តអ្នកគាំទ្រកញ្ញាសុខ ពិសី កាន់តែមានកេរ្តិ៍ឈ្មោះ ល្បីល្បាញខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ រាល់ពេលមានកម្មវិធីម្តងៗតារារូបនេះត្រូវបានអ្នកគាំទ្រ នាំគ្នចោមរោមសុំថត និងទៅតាមដល់កន្លែងធ្វើការ។

ទង្វើរបស់អ្នកគាំទ្រ បានធ្វើឲ្យនាងដែលជាតារាល្បីមួយរូប ពិតជាសប្បាយរីករាយយ៉ាងខ្លាំងនៅពេល ដែលឃើញអ្នកគាំទ្រតែងតែបង្ហាញភាពកក់ក្តៅទៅកាន់រូបនាងជានិច្ច មិនថានៅកម្មវិធី ឬការប្រគំតន្ត្រីនានានោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែឃើញអ្នកគាំទ្រ២រូបរបស់តារារូបនេះ បានសុខចិត្តលះបង់ យកស្បែករបស់ខ្លួនទៅសាក់ឈ្មោះនាង «Sok Pisey» ដោយមិនខ្លាចឈឺបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ក៏ដូចជាម្ចាស់សាមីខ្លួន កញ្ញាសុខ ពិសី មានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង។

បន្ថែមពីនេះទៅទៀត តារារូបនេះពិតជារំភើបខ្លាំងក៏បានបញ្ចេញសារដ៏ខ្លីមួយ ទៅកាន់ពួកគេយ៉ាងដូច្នោះថា៖«ព្រោះតែការស្រលាញ់គាត់សុខចិត្តឈឺសាច់ អរគុណណាស់កូន មិនបាច់លះបង់ដល់ថ្នាក់ហ្នឹងទេកូន ឃើញហើយខ្លោចចិត្ត»។ សារដ៏ខ្លីមួយនេះ ក៏ជាការបារម្ភខ្លាំង និងសប្បាយចិត្ត នៅពេលដែលមានអ្នកគាំទ្ររបស់ខ្លួន សុខចិត្តលះបង់បែបនេះ៕

សូមទស្សនរូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី និងអ្នកគាំទ្រ ដែលបានសាក់
ដៃអ្នកគាំទ្រ ដែលបានសាក់
សុខ ពិសី និងអ្នកគាំទ្រ ដែលបានសាក់
ដៃអ្នកគាំទ្រ ដែលបានសាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី