អាហ្សង់ទីន៖ នៅមុន​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រនៃ​ពាន​រង្វាន់​ Copa Libertadores យប់មិញនេះ​ ​អ្នក​គាំទ្រ​ក្រុម River Plates បាន​ឆ្មក់ទៅវាយ​ប្រហារ​លើ​ក្រុម​​ Boca Juniors ​ពេល​​ដែលពួកគេធ្វើ​ដំណើរ​ទៅ​កាន់​ពហុកីឡដ្ឋាន​​ El Monumental ដើម្បីប្រកួតនៅជើងទី២។ 

មុនពេលអ្នក​គាំទ្រ​ក្រុម​ River Plates បើកការវាយប្រហារ
អ្នក​គាំទ្រ​ក្រុម​ River Plates ពេលវាយប្រហារទៅលើក្រុម Boca Juniors

ជាមួយគ្នានេះដែរ គេសង្កេតឃើញអ្នក​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះ បាន​នាំគ្នាគប់​ និង​វាយ​ប្រហារ​ទៅលើ​រថយន្ត​ក្រុង​របស់​ក្រុម​ Boca Juniors​ យ៉ាងចាស់ដៃ ពេលដែលពួកគេកំពុងធ្វើដំណើរទៅកាន់កីឡដ្ឋាន El Monumental របស់ក្រុម River Plate។

យ៉ាងណាមិញ នៅ​ក្នុង​ហេតុ​ការ​ណ៍ខាងលើនេះ​ដែរ បាន​បង្ក​ឲ្យមានការខូចខាត​មួយចំនួនធំដល់​រថយន្តក្រុង​ដែលដឹកកីឡាករ Boca Juniors​ ហើយ​ក្នុងនោះដែរក៏មានអ្នករងរបួសផងដែរ។

អ្នក​គាំទ្រ​ក្រុម​ River Plates
ប្រធានក្រុម Boca Juniors កីឡាករ Pablo Perez
អ្នកគាំទ្រក្រុម Boca Juniors

គួររម្លឹកថា ៣ឆ្នាំមុនក្រុមទាំង២នេះក៏ធ្លាប់ប៉ះគ្នាម្ដងរួចមកហើយនៅវគ្គ ១៦ក្រុមចុងក្រោយនៃពាន Copa Libertadores នេះ ហើយកាលនោះការប្រកួតត្រូវបានលុបចោលក្រោយបញ្ចប់វគ្គទី១ ពេលដែលអ្នកគាំទ្រក្រុម Boca Juniors បានធ្វើការវាយប្រហារទៅលើក្រុម River Plate ដោយមានទាំងការបាញ់ម្ស៉ៅម្រេច និងគប់ដបទឹកជាដើមនៅពេលកីឡាករបានដើរចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់៕

Gonzalo Lamardo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]