កាលពីថ្ងៃទី ១២ ម្សិលមិញនេះ ក្រុម Girls’ Generation ត្រូវបានសម្ភាសន៍ ក្នុងកម្មវិធី Entertainment Relay របស់ប៉ុស្ត៍ទូរទស្សន៍ KBS2 អំពីការចេញអាល់ប៊ុម ចម្រៀងថ្មីរបស់ ពួកគេ “I Got A Boy” ហើយដែលក្នុង កិច្ចសម្ភាសន៍នោះ រាល់សមាជិកក្រុម Girls’ Generation ទាំងអស់បានចែករំលែក នូវអារម្មណ៍ពិតរបស់ខ្លួន និងផ្តល់នូវចម្លើយបែបកំប្លែង ចំពោះសំនួរ ដែលបានសួរទៅកាន់ពួកគេផងដែរ។

អ្នករាយការណ៍ បាននិយាយឲ្យដឹងថា ពួកនាងត្រូវបានគេសួរទាក់ទងនឹង ពាក្យចចាមអារ៉ាមថា ម្ហូបអាហារ ដែលចំណាយលើ ក្រុម Girls’ Generation គឺមានតម្លៃថ្លៃជាង អាហាររបស់ក្រុម Super Junior ហើយពេលនោះ ពួកគេបានឆ្លើយ យ៉ាងមុះមុតថា “ពិតមែនហើយ នេះជាការពិត”។ តែ សមាជិកម្នាក់របស់ពួកគេ Seohyun បានបន្ថែមបែបកំប្លែងផងដែរថា “អ្នកគ្រប់គ្រងរបស់ពួកយើង និយាយថា គាត់កំពុងតែយក ចិត្តទុកដាក់មើលថែ និង បំប៉នដល់ស្រ្តីមានផ្ទៃពោះ  ដែលប៉ិនខាងញ៉ាំ ទាំង៩នាក់”។

យ៉ាងណាមិញ នៅសប្តាហ៍នេះ Girls’ Generation បានយកឈ្នះ លើតារាចម្រៀង លោក PSY ក្នុងកម្មវិធី Music Bank។ ហើយ ភាគបន្ទាប់ក្នុងកម្មវិធី “ Strong Heart “ នឹងមានវត្តមាន ជាពិសេស ពីសំណាក់ ក្រុម Girls’ Generation ផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]