ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​​នាព្រឹក​ថ្ងៃ​ទី២៤ វិច្ឆិកា នេះ ត្រង់​ចំណុចក្បែរកន្លែងកម្សាន្តអាងអូរ​ខៃដន ស្ថិត​ក្នុងភូមិកូនដំរី សង្កាត់និមិត្ត ខណៈដែល​នៅ​ក្នុង​រថយន្ត​មួយ​គ្រឿងបាន​ប្រទះ​​ព្រះសង្ឃ​១​អង្គ​​ ដោយ​​មាន​​​ឈាម​​ប្រឡាក់​​​​ពេញ​រថយន្ត​​ផង​ដែរ ហាក់​ដូចជា​​មាន​ជម្លោះ​ហិង្សា​​ណា​​មួយ​កើតឡើង ។

សេចក្តីរាយការណ៍​បន្ត​ថា ករណីនេះ មិន​ត្រឹមតែមាន​​ព្រះសង្ឃ​ខាងលើ​​នោះ​ទេ គឺ​អ្នក​ស្រុក​បាន​​ឃើញ​មាន​ស្ត្រី​ម្នាក់​​ទៀត​​​រង​របួស​ធ្ងន់បាន​ស្រែក​ហៅ​ឱ្យ​គេ​ជួយ​ ពេលនោះក៏បាន​នាំ​ទៅ​សង្គ្រោះ​បាត់​​ទៅ ខណៈ​ដែល​រថ​យន្ត​នេះ​ត្រូវអ្នកស្រុក​អះអាង​ថា ជា​របស់​ស្ត្រី​​រូប​​​នោះ ​។

ទោះបីជា​យ៉ាងណា ពេល​នេះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ថា រឿង​នេះ ជា​ករណី​អ្វី​នោះ​ទេ។ បច្ចុប្បន្ន សមត្ថ​កិច្ច​បាន​នាំ​ព្រះសង្ឃ​អង្គ​នោះ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ហើយ ហើយ​ក៏​កំពុង​តាម​រក​ស្ត្រី​រូប​នោះ​ផង​ដែរ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

ប្រភព៖ កោះសន្តិភាព

Update លើព័ត៌មានខាងលើនេះ ៖ 

ថា​ម៉េច​…​ដោយសារ​លោក​ប្រចណ្ឌ​ជាមួយ​ស្រី​នោះ?

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​បន្ត​ថា ទាក់ទិន​ករណី​ព្រះសង្ឃ​១​អង្គ​ដែល​ស្ថិត​​ក្នុង​រថយន្ត​មួយ​គ្រឿង​ មាន​ប្រឡាក់​​ឈាម​ពេញ​នោះ​គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា ដដែល​នេះ គឺ​ត្រូវ​បាន​មន្ត្រី​ធម្ម​ការ​សង្ឃ​ធ្វើការ​​សម្រេច​ចាប់​ផ្សឹកហើយ​ ដើម្បី​ប្រគល់​ជូន​ទៅ​សមត្ថកិច្ច​ មាន​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ត្រូវ​បាន​ស្រាវជ្រាវ​ដឹង​​ថា សង្ឃ​នេះ​​បាន​យក​ដែកឆាប​​ទៅ​ចាក់​លើ​ស្ត្រី​ម្នាក់​នោះ​ ​ដោយ​សារ​តែ​​រឿង​​​ប្រចណ្ឌ ។

សេចក្តីរាយការណ៍​បន្ត​ថា សង្ឃ​អង្គ​នេះ​គង់នៅ​វត្ត​ស្វាយ​ចាស់ ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ឈ្មោះ​ទន់ សា​វន អាយុ​៥២​ឆ្នាំ ។ ដោយឡែក ស្ត្រី​​រង​គ្រោះ​ត្រូវគេដឹងថា ជា​អាជីវករ​ប្តូរ​ប្រាក់​និង​វេ​ប្រាក់​វី​ង ​នៅក្នុង​ភូមិ​ផ្សារ​កណ្តាល​ ឈ្មោះ​សេង​ ផល្លា​ អាយុ​៤៦​ឆ្នាំ​ របួសធ្ងន់​ ពេល​នេះ​​​បាន​ចេញ​ទៅ​ប្រទេស​​ថៃ​ ដើម្បី​ព្យាបាល​​របួស ។

ប្រភព​បន្ត​ថា សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ការ​ទំនាក់ទំនង​របស់​សង្ឃ​ដែល​ចាប់​ផ្សឹក​ជាមួយ​ស្ត្រី​រង​របួស​នោះ​មាន​ដល់​កម្រិត​ណា​នោះ​ទេ ដោយ​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ​បន្ត ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]