ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា ពីតារាសម្ដែងដោយពោរពេញទៅដោយ ទេពកោសល្យពេញខ្លួន កញ្ញា ពៅ លីដា ទទួលបានការគាំទ្រ ពីទស្សនិកជន ក្នុងការសម្ដែងរឿង ក៏ដូចជា MV បទចម្រៀងយ៉ាងខ្លាំង នាពេលកន្លងមក។

យ៉ាងណាមិញ កាលពីថ្មីៗនេះ គេសង្កេតឃើញ មានការបង្ហោះរូបភាពជាច្រើននៅលើ គណនីហ្វេសប៊ុកផ្លូវការរបស់ កញ្ញា ពៅ លីដា ទទូលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីបណ្ដាអ្នកគាំទ្ររបស់ខ្លួន ។ ជាមួយគ្នានេះដែរ អ្វីដែលមានការភ្ញាក់ផ្អើលខ្លាំងនោះគឺ ភាពជិតស្និទ្ធ រវាង កញ្ញា នៅ សូនីតា និង កញ្ញា ពៅ លីដា ដែលដូចជាបងប្អូននឹងគ្នាយ៉ាងដូច្នោះដែរ ព្រោះថា ភាគច្រើន គេកម្រឃើញពួកគេ ថតរូបជាមួយគ្នា ទើបមិនដឹងថា ពួកគេ ស្រលាញ់គ្នាដល់ម្លឹង។

ក្នុងការបង្ហោះនោះដែរ តារាសម្ដែងស្រី និងជាពិធីការិនី កញ្ញា ពៅ លីដា បានសរសេរថា៖«មិនមែនបងប្អូនបង្កើតទេ តែលើសពីបងប្អូនទៅទៀត និង មកមិនទាន់អស់ផង »។

គួរបញ្ជាក់ដែរថា មិនមែនមានតែអ្នកទាំងពីរ នោះទេ នៅមានតារាសម្ដែង ប្រុស ស្រី ជាច្រើន ដួងទៀត ក៏ពួកគេមានភាព ជិតស្និទ្ធគ្នាយ៉ាងល្អផងដែរ៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនាទាំងអស់គ្នា ៖  

នៅ សូនីតា
ពៅ លីដា
នៅ សូនីតា និង ពៅ លីដា
នៅ សូនីតា និង ពៅ លីដា
នៅ សូនីតា និង ពៅ លីដា
នៅ សូនីតា
នៅ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា