មុននឹងទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងវិស័យសិល្បៈ មិនថាតារាសម្តែង តារាចម្រៀង ឬអ្នកកំប្លែងនោះទេ ពួកគេតែងតែបានឆ្លងកាត់នូវរឿងជាច្រើន និងស៊ូទ្រាំរាល់បញ្ហាដែលកើតមានឡើង មិនថាពេលធ្វើការងារ ឬក៏ដូចជាទទួលបាននូវការមិនពេញចិត្តពីបណ្តាអ្នកគាំទ្រនៅជុំវិញខ្លួន។

ការទទួលរងនៃការរិះគន់ពីបណ្តាអ្នកគាំទ្រ ពេលខ្លះក៏បានធ្វើឲ្យពួកគេហាក់ដូចជាមិនពេញចិត្តដែល ក៏ប៉ុន្តែដោយសារតែការស្រលាញ់ និងចូលចិត្តនៅក្នុងវិស័យមួយនេះយ៉ាងដូច្នោះហើយ ទើបធ្វើឲ្យពួកគេទ្រាំខិតខំធ្វើការ ទោះបីជាពេលខ្លួនត្រូវរងការរិះគន់ដែលទទួលយកមិនចង់បានយ៉ាងណាក្តី។ 

ចំពោះការរិះគន់នេះ ក៏មានច្រើនដែលបានកើតឡើងនៅលើសង្គមខ្មែរ និងបរទេសបច្ចុប្បន្ន ដែលការរិះគន់ទាំងនោះក៏ខុសៗគ្នា ទៅតាមប្រទេសរបស់ពួកគេនីមួយៗ ជាក់ស្តែងប្រទេសខ្មែរយើង គឺមានការរិះគន់យ៉ាងខ្លាំង ទៅការស្លៀកពាក់បញ្ចេញភាពស៊ិចស៊ីខ្លាំង និងតាមរយៈរឿងអាស្រូវផ្សេងៗដែលធ្វើឲ្យពួកគេ សឹងតែបាត់មុខពីសិល្បៈ។

រូបតំណាង

ក៏ប៉ុន្តែ ក៏មានតារាខ្លះ មិនធ្លាប់មានរឿងអាស្រូវ និងបានឈរឈ្មោះនៅក្នុងវិថីសិល្បៈ ដែលទទួលបានការពេញចិត្តយ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស តែលុះត្រាតារាទាំងនោះមានចរិតលក្ខណៈល្អ នៅក្នុងសិល្បៈដែលទើបធ្វើឲ្យអ្នកគាំទ្រស្រលាញ់ពេញចិត្ត រហូតដកចិត្តទៅគាំទ្រតារាដទៃមិនរួច។

ជាមួយគ្នានេះដែរ តាមរយៈវេបសាយមួយចំនួន ក៏បានប្រាប់ហេតុផល ក៏ដូចជាតិចនិកខ្លះៗដែលអាចធ្វើឲ្យអ្នកសិល្បៈ ឈរឈ្មោះបានយូរ និងធ្វើឲ្យអ្នកគាំទ្រស្រលាញ់ពេញចិត្តកាន់តែខ្លាំងឡើង ទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី។ ដោយក្នុងនោះ តារាល្បីដែលមានឈ្មោះជាកំពូលតារា ទាល់តែមានចរិត និងលក្ខណៈបែបនេះ ទើបធ្វើឲ្យពួកគេចង់គាំទ្រជារៀងរហូត៖ 

១) បង្ហាញចរិតធម្មតាជាតិ៖

ជាការពិតណាស់ ហ្វេនគ្រប់រូបតែងតែពេញចិត្តនូវចរិតពិតរបស់អាយដលរបស់ខ្លួន ពួកគេមិនចូលចិត្ត នូវការបញ្ចេញចរិតខុសពីធម្មជាតិនោះទេ បើសិនតែតារាល្បីៗភាគច្រើនតែងតែបញ្ចេញចរិតបែបនេះ អ្នកគាំទ្រប្រាកដជាមិនសូវពេញចិត្តប៉ុន្មាននោះទេ ព្រោះពួកគេយល់ថាពួកគេ ហាក់ដូចជាមិនមានភាពស្មោះត្រង់ ចំពោះអ្នកគាំទ្រយ៉ាងដូច្នោះ។

ចំណែកឯការបង្ហាញនូវចរិតពិតពីធម្មជាតិ គឺអ្នកគាំទ្រពិតជាស្រលាញ់ និងចូលចិត្តមិនខាន ព្រោះអ្នកជាមនុស្សដែលសោះត្រង់ម្នាក់ ទោះបីជាពេលខ្លះពួកគេបានដឹងថា អ្នកមានចរិតមិនសូវល្អកន្លែងខ្លះៗយ៉ាងណាក្តី ពួកគេពិតជាកែតម្រូវទៅតាមក្រោយទៀត។

ដូច្នោះហើយការដែលបង្ហាញចរិតពិត ដែលមិនក្លែងក្លាយ អ្នកគាំទ្រទោះបីជាដំបូងអ្នកមានអ្នកគាំទ្រតិចយ៉ាងណាក្តី តែនៅពេលថ្ងៃខាងមុខពិតជាមានអ្នកគាំទ្រច្រើនមិនខាន ទាំងនេះដោយសារតែចរិតទៀងត្រង់របស់អ្នក។

រូបតំណាង

២)ធ្វើចរិតសាមញ្ញ មិនតាំងខ្លួនជាតារាល្បី៖

អ្នកគាំទ្រជាច្រើនប្រាកដជាបានដឹងហើយថា តារាភាគច្រើននៅពេលដែលបានល្បីហើយ តែងតែលេចលឺនូវពាក្យមិនសមរម្យ ក៏ដូចជាការធ្វើឬកដាក់អ្នកគាំទ្រ រាល់ពេលដែលជួបនៅខាងក្រៅម្តង។ ការដែលធ្វើដូច្នោះ ពិតជាបានធ្វើឲ្យអ្នកគាំទ្រភាគច្រើនហាក់ដូចជាមិនសូវពេញចិត្តប៉ុន្មាននោះទេ។

យ៉ាងណាមិញប្រសិនជាតារាទាំងនោះបានធ្វើចរឹតសាមញ្ញ ចូលចិត្តនិយាយលេងសើច ប្រើប្រាស់ជីវិតសាមញ្ញ ដែលមិនតាំងនាមខ្លួនជាតារាល្បីនោះ អ្នកគាំទ្រប្រាកដជាពេញចិត្ត និងតែងតែសរសើរដល់យើងជានិច្ច ទោះបីជាពេលខ្លះមានមនុស្សជាច្រើនមិនសូវពេញចិត្ត និងនិយាយអាក្រក់ចំពោះយើង គឺតែងតែឃើញអ្នកគាំទ្រជួយនិយាយ ដោះស្រាយ ដោយសារតែយើងធ្លាប់មានចរិតដែលមិនឆ្មើងឆ្មៃ។

តែប្រសិនជាអ្នកធ្វើចរិតមិនសមរម្យនោះ នៅពេលដែលយើងមានរឿងកើតឡើង ក៏គ្មានអ្នកគាំទ្រនិយាយលើកទឹកចិត្ត និងចាំជួយគាំទ្រឲ្យពួកគេកាន់តែមានកម្លាំងចិត្តបន្ថែមទៀត។ 

៣)រួសរាយចំពោះអ្នកគាំទ្រ៖

ភាពរួសរាយរាក់ទាក់ចំពោះគ្នាពិតជាមានសារៈសំខាន់ណាស់ ចំពោះមនុស្សជុំវិញខ្លួន ជាពិសេសនៅពេលដែលអ្នកចូលខ្លួនក្លាយទៅជាតារាល្បី ត្រូវតែមានភាពរួសរាយជានិច្ចចំពោះមហាជន ជាពិសេសអ្នកគាំទ្ររបស់ខ្លួនតែម្តង។ ព្រោះថាភាពរួសរាយរបស់អ្នកអាចស្តែងពី ទឹកចិត្ត និងសេចក្តីស្រលាញ់ ចំពោះអ្នកគាំទ្រវិញ ដែលពួកគេ បានចំណាយពេលវេលាផ្ទាល់ខ្លួន ងាកមកតាមស្រលាញ់អ្នកយ៉ាងដូច្នោះ។

ប្រសិនចំណុចនេះមិនល្អសម្រាប់អ្នកនោះទេ អ្នកគាំទ្រពិតជាលែងខ្វាល់ខ្វាយពីអ្នកជាក់ជាមិនខាននោះទេ ព្រោះមនុស្សភាគច្រើន ជាពិសេសអ្នកដែលខំចំណាយពេលសម្រាប់គេនោះ ពិតជាមិនពេញចិត្តចំពោះទង្វើបែបនេះនោះទេ ដូច្នោះបើអាចត្រូវកែតម្រូវពីចំណុចនេះ បើចង់មានឈ្មោះកាន់តែល្បី។  

៤)មិនសូវបង្អួត គ្រឿងមានតម្លៃ៖

អ្នកគាំទ្រខ្លះពិតមិនសូវពេញចិត្តប៉ុន្មាននោះទេ ចំពោះការបង្អួតសម្ភារៈនិយម ដើរលេងបង្ហោះបង្ហាញ នូវវត្ថុថ្លៃៗនោះទេ ព្រោះភាគច្រើនតារាល្បីៗចូលចិត្តខ្លាំង ទៅលើតារារូបណាដែល ធ្វើខ្លួនសាមញ្ញ នៅក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ជាពិសេសគឺជិវិតឯកជន រឿងអាស្រូវរបស់ពួកគេ។

តាមរយៈវេបសាយមួយចំនួន បានបង្ហាញពីតិចនិកនៅក្នុងការទាក់ចិត្ត និងធ្វើឲ្យហ្វេនស្រលាញ់នោះ ក៏មាននៅក្នុងចំណុចនេះដែល តារាល្បីៗគួរតែអនុវត្តន៍ ព្រោះថាជាតារាល្បីនៅពេលដែលបង្ហាញនូវទ្រព្យសម្បត្តិពេកនោះ អ្នកគាំទ្រប្រាកដជាគិតថា ពួកគេគឺជាមនុស្សអួត អ្នកមាន ជាក់ជាមិនខាន។

ដូច្នោះហើយបើសិនអ្នកចង់ បានសាងកេរ្តិ៍ឈ្មោះល្បីល្បាញយូរ គួរណាតែគិតគូពីរឿងមួយនេះឲ្យបានច្បាស់ ព្រោះបើសិនជាដាក់ខ្លួននៅក្នុងការងារសិល្បៈហើយ អ្នកប្រៀបបានដូចជា មនុស្សសាធារណៈយ៉ាងដូច្នោះ។

ក៏ប៉ុន្តែចំណុចមួយនេះ ក៏អាចទៅតាមចំណង់ចំនូលចិត្តតារាដែលពួកគេ ចូលចិត្តជីវិតបែបស៊ីវីល័យ និងចូលចិត្តបង្ហាញ រីឯអ្នកគាំទ្រទាំងនោះក៏បានសម្របខ្លួនទៅតាម​អាយដលរបស់ពួកគេផងដែរ។ ក៏ប៉ុន្តែភាគតិចណាស់ដែល មានអ្នកគាំទ្រស្រលាញ់ពេញចិត្ត និងតារាដែលបង្អួតសម្ភារៈនិយម ជាងស្នាដៃផលិតបទ ឬសម្តែងរឿងថ្មីៗ។ 

រូបតំណាង

៥)មិនបង្ហាញអារម្មណ៍ក្តៅក្រហាយ ចំពោះអ្នកដទៃ ជាពិសេសអ្នកគាំទ្រ៖

មកដល់ចំនុចនេះពិតជាមានសារៈសំខាន់ ចំពោះបណ្តាតារាមួយចំនួន ដែលពួកគេត្រូវតែគិតគូឲ្យបានល្អិតល្អន់ មុននឹងធ្វើអ្វីមួយ ចៀសវាងការប៉ះពាល់់ផ្សេងៗទៅដល់កេរ្តិ៍ឈ្មោះនៅក្នុងការងារសិល្បៈ ក៏ដូចជាផលិតកម្មដែលខ្លួនកំពុងតែជ្រកនៅទៅនោះ។

រីឯប្រជាប្រិយភាពក៏ត្រូវធ្លាក់ចុះ ដោយសារតែតារាទាំងនោះចូលចិត្តប្រើប្រាស់ អារម្មណ៍ក្តៅក្រហាយរបស់ខ្លួន ទាំងកំហឹង មិនថានៅក្នុងបណ្តាញសង្គម និងចំពោះមុខពួកគេផ្ទាល់នោះទេ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏ចូលចិត្តនាំគ្នាបង្កជម្លោះ ឈ្លោះគ្នា ទាំងដែលរឿងទាំងនោះគឺជារឿងតិចតួច។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រភាគច្រើនពិតជាមិនសប្បាយចិត្តនៅពេលដែល ដឹងថាអាយដលរបស់ខ្លួនជាមនុស្សដែលមិនអាចទប់កំហឹង ហើយប្រជាប្រិយភាព ក៏ដូចជាអ្នកគាំទ្រ ក៏ចាប់ផ្អើមបាត់បង់បន្តិចម្តងៗ ដោយសារតែហេតុផល ខឹងមួយឆាវរបស់អ្នក។ ដូច្នោះហើយមុននឹងធ្វើអ្វីមួយ អ្នកដែលជាតារាល្បីត្រូវគិតគូឲ្យបានច្បាស់ ជាមុនសិន ប្រសិនជាអ្នកចង់ឈរឈ្មោះនៅលើវិស័យសិល្បៈបានយូរឆ្នាំ។

រូបតំណាង

៦) លើកទឹកចិត្តអ្នកគាំទ្រ ពេលពួកគេមានបញ្ហា៖

ជាតារាល្បី ក៏ត្រូវមានរឿងរ៉ាវជាច្រើន ដែលតែងតែជួបនៅចំពោះមុខ ក៏ប៉ុន្តែយើងក៏ត្រូវរកដំណោះស្រាយដោយការគិតរបស់យើង មិនត្រឹមតែប៉ុណ្ណោះ ពួកគេពិតជាត្រូវការខ្លាំងណាស់ ពីស្នាមញញឹម ក៏ដូចជាពាក្យលើកទឹកចិត្តដើម្បីឲ្យអាយដលរបស់ពួកគេ អាចបន្តដំណើរទៅមុខ ដោយមិនបាក់ទឹកចិត្ត។

ចំណែកឯអ្នកគាំទ្រវិញ ក៏យ៉ាងដូច្នោះដែល ពួកគេក៏ត្រូវការអ្នកលើកទឹកចិត្តដែលរាល់ពេលដែលមានបញ្ហា ដូច្នោះហើយក្នុងនាមយើងជាតារាល្បីមួយរូប ដែលត្រូវបានមនុស្សជាច្រើនស្រលាញ់ និងចូលចិត្តនោះ ក៏មានចំណែកនៅក្នុងការលើកទឹកចិត្ត ទៅកាន់ពួកគេនោះដែរ។

ធ្វើដូច្នោះ អ្នកគាំទ្រទាំងនោះពិតជាមានអារម្មណ៍ថាកក់ក្តៅ ដែលអាយដលរបស់ខ្លួនបានបញ្ចេញដោយផ្ទាល់នៅពេលដែលមានបញ្ហាបែបនេះ មិនត្រឹមតែប៉ុណ្ណោះពួកគេពិតជាមិនមានការស្តាយក្រោយ នោះទេ នៅពេលដែលមានអាយដល ដែលប្រៀបដូចជាមនុស្សជាទីស្រលាញ់ តាមលើកទឹកចិត្តបែបនេះ។

តែប្រសិនជាតារាទាំងនោះហាក់ដូចជាមិនខ្វល់ខ្វាយ ហាក់ដូចជាធ្វើឲ្យពួកគេ មិនមានភាពកក់ក្តៅ ដែលខិតខំគាំទ្រ ពេលខ្លះក៏ត្រូវទៅតាមដល់កន្លែងច្រៀងនោះ មើលទៅហាក់ដូចជាបាក់ទឹកចិត្ត និងធ្វើឲ្យការដែលគេខិតខំទាំងនោះ មិនទទួលបានផលសូម្បីតែរឿងនេះ។

៧)ធ្វើតាមការចូលចិត្ត និងបោះបង់ចំណុចដែលហ្វេនមិនពេញចិត្ត៖

ជាការពិតណាស់ នៅពេលដែលយើងក្លាយទៅជាតារាល្បី១រូប ប្រៀបបានទៅជាមនុស្សរបស់សាធារណៈ ដែលត្រូវរងសម្ពាធ ការរិះគន់ ការសរសើរគ្រប់សព្វបែបយ៉ាងចេញពីមាត់អ្នកគាំទ្រគ្រប់គ្នា។

ដូច្នោះហើយនៅពេលដែលអាយដលរបស់គេ មិនមានអ្វីគួរឲ្យពេញចិត្ត ដូចជាពិសេសទៅលើការស្លៀកពាក់អត្តចរិតផ្សេងៗដែលពួកគេមិនពេញចិត្ត ពួកគេប្រាកដជាប្រាប់ដើម្បីឲ្យតារានោះកែតម្រូវ។

តាមរយៈការកែតម្រូវនេះ យើងត្រូវរៀនចេះទទួលយកចំណុចខ្វះខាត និងអ្វីដែលពួកគេមិនពេញចិត្តមកកែតម្រូវឡើងវិញ មុននឹងធ្វើអ្វីមួយ ចៀសវាងការបាត់បង់ហ្វេនទៅថ្ងៃខាងមុខ។ 

រូបតំណាង

៨) ធ្វើជាQueen ចំពោះអ្នកគាំទ្រ តែក្រោយខ្នងធ្វើមិនខ្វល់ពួកគេ៖

ចំណុចមួយនេះ អ្នកគាំទ្រពិតជាមិនសប្បាយចិត្តប៉ុន្មានោះទេ នៅពេលដែលឃើញអាយដលនៅក្នុងដួងចិត្តរបស់ពួកគេ មានចរិតល្អ រួសរាយតែនៅចំពោះមុខហ្វេន តែនៅក្រោយខ្នងហាក់ដូចជាមិនខ្វល់ខ្វាយ ចំពោះពួកគេបន្តិចសោះ។

ជាតារាល្បី បើសិនជាមានទង្វើបែបនេះ អាចធ្វើឲ្យប្រជាប្រិយភាពរបស់អ្នកពិតជាធ្លាក់ចុះភ្លាមៗ នៅពេលដែលអ្នកគាំទ្របានដឹងថាអ្នកមានទង្វើបែបនេះ ដែលគ្រាន់តែចង់បានចំណាប់អារម្មណ៍ និងទាក់ទាញឲ្យមានហ្វេនច្រើន នៅតែចំពោះមុខមនុស្សជាច្រើនតែប៉ុណ្ណោះ តែជាធម្មតាអ្នកហាក់ដូចជាមិនចង់រវល់ និងមានការធុញទ្រាន់ចំពោះពួកគេទៅវិញ ព្រោះគិតថាហ្វេនៗច្រើន អាចនាំមកនូវភាពស្មុគស្មាញ ទៅវិញ។

ដោយសារតែមិនចេញសម្របខ្លួន ឲ្យទៅតាមស្ថានភាពនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រមួយចំនួនឈប់គាំទ្រ រីឯប្រជាប្រិយភាពក៏ចាប់ផ្អើមធ្លាក់ចុះជាលំដាប់ ហើយពួកគេពិតជាមិនពេញចិត្ត រួចងាកទៅគាំទ្រតារាដទៃផ្សេងទៀតវិញ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេមិនត្រឹមតែមិនពេញចិត្តអ្នកនោះទេ សូម្បីតែស្នាដៃថ្មីៗដែលត្រៀមចេញថ្មីក៏ត្រូវបាត់នូវប្រជាប្រិយភាព។

ក៏ប៉ុន្តែរឿងទាំងនេះត្រូវបានគេដឹងថា មិនបានកើតមានឡើងនៅក្នុងសង្គមបច្ចុប្បន្នច្រើននោះទេ ហើយក៏មិនសូវមានបណ្តាអ្នកគាំទ្រតារាល្បីៗជាច្រើនធ្លាប់រិះគន់ និងនិយាយអាក្រក់ពីរឿងទាំងនេះដែរ។ 

៩)ធ្វើការទាន់ពេលវេលា

ចំណុចនេះពិតជាមានសារៈសំខាន់ណាស់ដែល តារាល្បីភាគច្រើនត្រូវតែគោរពតាម ព្រោះនៅពេលដែល យើងគ្មានភាពទទួលខុសត្រូវ នៅលើការងារទាំងនោះទេ ផលិតករផ្សេងៗពិតជាមិនពេញចិត្ត ដូច្នោះអ្នកប្រាកដជាមិនបានលេចមុខនៅលើកញ្ចក់ទូរទស្សន៍ ឲ្យមហាជនបានឃើញនោះទេ។

មិនត្រឹមតែប៉ុណ្ណោះ នៅពេលនោះប្រជាប្រិយភាពក៏បានធ្លាក់ចុះជាលំដាប់ ទោះបីជាអ្នកមានសមត្ថភាពខ្លាំងបែបណាក្តី ព្រោះថាទម្រាប់អាក្រក់ដែលអ្នកមាន ពិតជាធ្វើឲ្យពួកគេមិនទុកចិត្តមិនខាននោះទេ។

រីឯអ្នកគាំទ្រវិញ ក៏លែងគាំទ្រអ្នកជាក់ជាមិនខាន ព្រោះតារាដែលនៅក្នុងចិត្តពួកគេ មិនមែនតែមានសមត្ថភាពមួយមុខនោះទេ តែត្រូវមានអត្តចរិតល្អ គួរឲ្យសរសើរ និងគោរពផងដែរ។

តួយ៉ាងសម្រាប់អត្ថបទ ក៏ដូចជាទិចនិកខ្លះៗទាំងប៉ុន្មានចំណុចនេះ គឺបានដកស្រង់ចេញពីវេបសាយមួយចំនួន ដែលអាចឲ្យអ្នកចង់ក្លាយជាតារា ដែលមានឈ្មោះបោះសម្លេងបានយូរ ត្រូវមានចរិតលក្ខណៈបែបណាខ្លះទើបានអ្នកគាំទ្រនៅតែស្រលាញ់ និងពេញចិត្តខ្លាំង ទោះបីជាបច្ចុប្បន្ននេះ ពួកគេមានវ័យច្រើនយ៉ាងណាក្តី ក៏នៅមានអ្នកគាំទ្រចាំតាមគ្រប់ពេល៕

ប្រភព៖ tips & reverbnatio & musicproject

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]