ភ្នំពេញ៖ ប្រធានក្រុមជម្រើសជាតិកម្ពុជា កីឡាករ សឿយ វិសាល បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននៅមុននេះបន្តិចថា តាំងពីការហ្វឹកហាត់ជាមួយ លោក Honda លើកទី២នេះមកកីឡាករកម្ពុជា អាចចាប់បានច្រើនជាងការប្រកួតជាមួយនឹងម៉ាឡេសុី។

សឿយ វិសាល

ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីទទួលស្វាគមន៍ក្រុមជម្រើសជាតិឡាវ នៅក្នុងប្រកួតទី៣ នៃពានរង្វាន់ AFF Suzuki Cup នាថ្ងៃស្អែក ។

ស្របពេលដែល ខ្សែការពារឆ្នើមរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតថា៖ «ខ្ញុំយល់ឃើញថា សម្រាប់ការហ្វឹកហាត់របស់លោកគ្រូ Honda ខ្ញុំយល់ថាពេលដែលគាត់បង្ហាត់លើកនេះ មានអារម្មណ៍ថាពួកយើងចាប់បានច្រើនជាងការប្រកួតជាមួយនឹងម៉ាឡេ។ ហើយពួកយើងនឹងសង្ឃឹមថា ពួកយើងនឹងបំពេញនូវចំណុចខ្វះខាតដែលពួកយើងធ្វើពីមុន ពួកយើងនឹងពង្រឹង [បន្ថែមទៀត] នៅការប្រកួតថ្ងៃស្អែកនេះ»។

ខ្សែការពារវ័យ ២៣ឆ្នាំរូបនេះបាននិយាយបន្ថែមទៀតថា៖ «សម្រាប់ការប្រកួតនៅថ្ងៃស្អែក ខ្ញុំគិតឃើញថា ទោះជាឡាវគាត់ធ្លាក់មែនតែមិនមែនជាការប្រកួតមួយដ៏ស្រួលសម្រាប់ពួកយើងនោះទេ។ ហើយក៏ពួកយើងមិនអាចធ្វេសប្រហែសបានដែរ សម្រាប់ការប្រកួតនៅថ្ងៃស្អែក»។

សឿយ វិសាល
សឿយ វិសាល

គួរឲ្យដឹងថា ក្រុមគោព្រៃកម្ពុជានឹងត្រូវធ្វើការប្រកួតទី៣ នៃពានរង្វាន់ AFF Suzuki Cup ជាមួយក្រុមជម្រើសជាតិឡាវ ថ្ងៃស្អែកវេលាម៉ោង ៦:៣០នាទីនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាការប្រកួតចុងក្រោយបង្អស់នៅក្នុងទឹកដី៕

សឿយ វិសាល
សឿយ វិសាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]