ថៃ: សព្វថ្ងៃនេះ ទំនាក់ទំនងស្នេហារបស់តារាសម្តែងស្រីកំពូល Bella និងលោក Weir កំពុងតែមានភាពល្អប្រសើរជាមួយគ្នាជាខ្លាំង បើទោះបីជា ពួកគេម្នាក់ៗ មិនសូវមានពេលវេលាគ្រប់គ្រាន់ ដើម្បីជួបគ្នា ឬទៅណាមកណាជាមួយគ្នា ក៏ដោយចុះ។ 

ក្នុងនោះផងដែរ កាលពីពេលម្សិលមិញនេះ ពួកគេទាំងពីរ ក៏បានធ្វើដំណើរចូលរួមជាអ្នកតំណាងធំ ក្នុងកម្មវិធីមួយ នៅឯខេត្ត Ubon Ratchathani។ ហើយ ពួកគេទាំងពីរ ក៏បានទទួលការស្វាគមន៍ពីសំណាក់មហាជនជាច្រើនពាន់នាក់ នៅទីនោះ ដោយពោរពេញទៅដោយភាពកក់ក្តៅជាខ្លាំង ថែមទៀតផង។ 

Bella និង Weir

ជាពិសេសទៅទៀត ពួកគេទាំងពីរ ក៏ត្រូវបានអ្នកគាំទ្រភាគច្រើន កត់សម្គាល់ឃើញ ថា មានការសប្បាយចិត្ត ព្រមទាំងញញឹមបិទមាត់មិនជិតគ្រប់ពេល ដែលបាននៅជាមួយគ្នា ក្នុងកម្មវិធីតែមួយបែបនេះទៀតផង។

ព្រោះថា វាមិនមែនជារឿងងាយស្រួលនោះទេ ដែលពួកគេទាំងពីរ អាចមានពេលវេលាដ៏សែនល្អបែបនេះ នៅក្នុងកម្មវិធីតែមួយជាមួួយគ្នា ហើយពោរពេញទៅដោយសេចក្តីសប្បាយរីករាយ និងមិនអាចបំភ្លេចបានយ៉ាងនេះ ផងដែរ៕

Bella និង Weir
Bella និង Weir
Bella និង Weir
Bella និង Weir
Bella និង Weir
Bella និង Weir
Bella

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]