បរទេស៖ បន្ទាប់ពីក្រុមជម្រើសជាតិប្រេស៊ីល ត្រូវបើកទ្វារកីឡដ្ឋាន Emirates Stadium ដើម្បីទទួលស្វាគមន៍ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ កាលពីយប់មិញនេះ ខ្សែប្រយុទ្ធ Edinson Cavani បានទៅទាត់កជើងខ្សែប្រយុទ្ធ Neymar ដែលជាមិត្តរួមក្រុមនៅ PSG ជាមួយគ្នារហូតទទួលបានកាតលឿងនៅក្នុងការនេះ។

Edinson Cavani និង Neymar
Edinson Cavani និង Neymar

ក្រុមជម្រើសជាតិប្រេស៊ីល បានធ្វើការនាំមុខក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ នៅក្នុងលទ្ធផល ១-០មុន ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រពីសំណាក់ខ្សែប្រយុទ្ធឆ្នើម Neymar ប៉ុន្តែប្រមាណជិត១០នាទីក្រោយមក ក៏ស្រាប់តែខ្សែប្រយុទ្ធ Cavani បានរត់ទៅដណ្ដើមបាល់ ពីសំណាក់ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ រូបនេះ ហើយការដណ្ដើមយកបាល់នោះដែរ ក៏ក្លាយទៅជាការទាត់កជើងរបស់គេទៅវិញ។

យ៉ាងណាមិញ ទំនាក់ទំនងរវាងកីឡាករទាំងពីរនាក់នេះ នៅក្នុងក្រុម Paris Saint Germain គឺមិនសូវអំណោយផលនោះទេ ពោលគឺអតីតខ្សែប្រយុទ្ធក្រុម Barcelona រូបនេះ ក៏ធ្លាប់ឈ្លោះគ្នាជាមួយខ្សែប្រយុទ្ធក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយនេះ តាំងតែពីរដូវកាលមុនមកម្ល៉េះ។ ហើយមិនតែប៉ុណ្ណោះ ពូកគេថែមទាំងដណ្ដើមគ្នាទាត់បាល់ហ្វ្រីឃីក និងបាល់ពិន័យ ១១ម៉ែត្រផងដែរ។

Neymar
Edinson Cavani និង Neymar
Neymar

គួរឲ្យដឹងថា នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ បានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះ អាចយកឈ្នះក្រុមភ្ញៀវទាំងលំបាក ដោយលទ្ធផល ១-០៕

Neymar
Neymar និង Roberto Firmino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]