ម៉ាឡេស៊ី៖ វីដេអូល្បីកក្រើកនៅក្នុងបណ្តាញសង្គម Twitter ដែលបង្ហាញពីមនុស្សជាច្រើន នាំគ្នាសម្រុកចូលដណ្តើមគ្នាទិញអីវ៉ាន់ ព្រោះតែហាងលក់សម្លៀកបំពាក់ល្បីបញ្ចុះតម្លៃពិសេស កំពុងតែបង្កការរិះគន់ជាខ្លាំង ពីសំណាក់អ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើន។

រូបភាពក្នុងព្រឹត្តិការណ៍នេះ

តាមប្រភពបានរាយការណ៍ថា កាលពីថ្ងៃទី ៨ ខែវិច្ឆិកា កន្លងទៅនេះ ហាងលក់សម្លៀកបំពាក់ម៉ាក Moschino និង H&M បានធ្វើការបញ្ចុះតម្លៃពិសេសនៅក្នុងផ្សារទំនើប Avenue K ប្រទេសម៉ាឡេស៊ី។ ហាងទាំងនេះបានបញ្ជាក់ថា សម្លៀកបំពាក់នៅក្នុងហាងនេះ គឺមានកំណត់ ហើយវាមានតែនៅក្នុងផ្សារទំនើប Avenue K តែប៉ុណ្ណោះ។ ដូច្នេះនេះគឺជាមូលហេតុដែលមនុស្សម្នានាំគ្នាសម្រុកចូល និងដណ្តើមគ្នាទិញបែបនេះ។

ការផ្សព្វផ្សាយរបស់ Moschino និង H&M

តាមរយៈវីដេអូខាងក្រោមនេះបានបង្ហាញថា គ្រាន់តែបុគ្គលិកនៅទីនោះបើកទ្វារភ្លាម មនុស្សនៅទីនោះក៏នាំគ្នាសម្រុកចូល ទាញគ្នា រុញគ្នា ហើយសូម្បីតែបុគ្គលិកនៅទីនោះក៏រុញចេញដែរ។

ជាក់ស្តែង ពួកគេទាំងនោះបានដេកចាំនៅមុខហាង ត្រៀមខ្លួមយកអ្វីគ្រប់យ៉ាងដែលគេអាចយកបាន បើទោះបីជារបស់ខ្លះ ពួកគេមិនត្រូវការក៏ដោយ។ 

រូបភាពក្នុងព្រឹត្តិការណ៍នេះ

ដំបូងទ្បើយ បុគ្គលិកហាងនៅទីនោះចង់ឲ្យមនុស្សចូលម្តងម្នាក់ៗ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីស្រាប់តែមានមនុស្សទាំងនោះបានសម្រុកចូល រុញគ្នា ដណ្តើមគ្នា បង្កឲ្យមានភាពចលាចលទៅវិញ សូម្បីតែម៉ានីកាំងក៏ត្រូវដួលដែរ។

លើសពីនេះទៀត បុគ្គលិកហាងបានប្រាប់ភ្ញៀវទាំងអស់ថា ក្នុងមនុស្សម្នាក់អាចទិញបានតែមួយម៉ូដសម្រាប់សម្លៀកបំពាក់មួយតែប៉ុណ្ណោះ ប៉ុន្តែភ្ញៀវទាំងនោះបែរជាមិនស្តាប់ទៅវិញ។

រូបភាពក្នុងព្រឹត្តិការណ៍នេះ

យ៉ាងណាមិញ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានរិះគន់ពួកគេជាខ្លាំង ហើយអ្នកខ្លះទៀតបាននិយាយថា បើទោះបីជាពួកគេស្លៀកសម្លៀកបំពាក់ប្រ៊េនៗ យ៉ាងណាក៏ដោយ ក៏ពួកគេមិនអាចបិទបាំងចរិតដ៏អាក្រក់របស់ពួកគេបានដែរ៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

រូបភាពក្នុងព្រឹត្តិការណ៍នេះ
រូបភាពក្នុងព្រឹត្តិការណ៍នេះ
រូបភាពក្នុងព្រឹត្តិការណ៍នេះ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]