ភ្នំពេញ៖ សម្រាប់តារាសម្តែង សម្រស់គឺជារឿងដ៏សំខាន់ ព្រោះវាគឺជាភាពទាក់ទាញមួយ ដើម្បីឲ្យប្រជាប្រិយភាពកាន់តែកើនឡើង។

យ៉ាងណាមិញ បើក្រឡេកមកមើលតារាសម្តែងចាស់វស្សា អ្នកនាង លី ម៉ារីណា និង អ្នកនាង ឌុច សោភា ទាំងពីរដូងនេះវិញ បើទោះជាវ័យរបស់ខ្លួនកាន់តែជ្រេ ក៏ប៉ុន្តែបើនិយាយពីសម្រស់របស់អ្នកទាំងពីរ គឺនៅតែក្មេងជាងវ័យដដែល មិនចេះប្រែប្រួលនោះទេ ដែលទាំងនេះ ទើបធ្វើឲ្យប្រជាប្រិយភាពអ្នកទាំងពីរ នៅតែមានដដែលសម្រាប់អ្នកគាំទ្រ។

តួយ៉ាង កាលពីថ្មីៗនេះ តារាសម្តែងជួរមុខទាំងពីរ បានធ្វើឲ្យមហាជនលាន់មាត់សរសើរយ៉ាងច្រើន នៅពេលដែលឃើញអ្នកទាំងពីរបង្ហោះរូបថតជាមួយគ្នា។ ក្នុងនោះដែរ ដោយសារតែសម្រស់ របស់អ្នកទាំងពីរស្រស់ស្អាតខ្លាំងពេក បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបោះសម្តីថា អ្នកទាំងពីរ គឺជារាជនីសម្រស់ ដែលមានសម្រស់មិនចេះប្រែប្រួលនោះទេ។

ម៉្យាងវិញទៀត ក៏មានមហាជនខ្លះទៀត ក្រោយពីឃើញបែបនេះហើយ ពួកគេពិបាកនឹងបែងចែកថា រវាងអ្នកទាំងពីរ តើម្នាក់ណាមានសម្រស់លេចធ្លោជាងគេ។ ដូច្នេះហើយ ប្រិយមិត្តអ្នកអានជួយដាក់ពិន្ទុទៅមើល រវាងអ្នកទាំងពីរម្នាក់ណា មានសម្រស់លេចធ្លោជាងគេ សម្រាប់ការថតរូបជាមួយគ្នា ជាច្រើនសន្លឹកនេះ៕

លី ម៉ារីណា និង ឌុច សោភា
លី ម៉ារីណា និង ឌុច សោភា
លី ម៉ារីណា និង ឌុច សោភា
លី ម៉ារីណា និង ឌុច សោភា
លី ម៉ារីណា និង ឌុច សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច សោភា