ភ្នំពេញ៖ ដើម្បីជាចំណងដៃចុងឆ្នាំ ២០១៨ និងការបើកបវេសនកាលថ្មី ក្រុមហ៊ុន គង់ នួន គ្រុប ដែលជាក្រុមហ៊ុននាំចូល និងមានសិទ្ធិចែកចាយតែមួយគត់ នូវផលិតផលម៉ូតូម៉ាក YAMAHA បានដាក់បង្ហាញម៉ូតូម៉ាកថ្មីនៅលើទីផ្សារ ដើម្បីតម្រូវចិត្តយុវវ័យ និងអតិថិជន ដែលត្រូវការម៉ូតូ ដែលមានរូបរាងតូចល្មម (SLIM BODY DESIGN) រចនាបែបស្ព័រ (SPORTY IMAGE) កំលាំងម៉ាស៊ីនខ្លាំង (125CC) និងបំពាក់ដោយបច្ចេកវិទ្យាទំនើប។

លោកអ្នកនឹងទទួលបានអារម្មណ៍កាន់តែងាយស្រួល ក្នុងការបើកបរជាមួយនឹងបច្ចេកវិទ្យាទំនើបជាមួយ៖ 

Mio M3

- Mio M3 បំពាក់ទៅដោយប្រព័ន្ធពន្លត់ និងបញ្ឆេះដោយស្វ័យប្រវត្តិ (Stop Start System) ដើម្បីសន្សំសំចៃសាំងនៅពេលឈប់ស្តុប (ល្អបំផុតសម្រាប់ការបើកបរក្នុងទីក្រុង ឬទីប្រជុំជនដែលមានភ្លើងស្តុបច្រើន)។ 

Stop Start System

- កម្លាំងម៉ាស៊ីន 125cc ជាប្រភេទប៊ិច (FI) និងប្រព័ន្ធ BLUE CORE ដែលអាចសន្សំសំចៃសាំងរហូតដល់ ៥០% កាត់បន្ថយកំដៅ និងសម្លេងម៉ាស៊ីន បង្កើនសន្ទុះម៉ាស៊ីន។

កម្លាំងម៉ាស៊ីន 125cc ជាប្រភេទប៊ិច (FI)

- ប្រព័ន្ធសោចំរុះ (MULTI FUCTION KEY) ដែលមានតួនាទីបួនគឺ បើកកែប បើកកន្លែងចាក់សាំង និងប្រអប់សុវត្ថិភាព (SAFETY LOCKER) តួនាទីចុងក្រោយគឺ បើក LOCK និងបញ្ចេញសម្លេងដោយស្វ័យប្រវត្តិ (ADVANCE KEY SISTYM)។

ប្រព័ន្ធសោចំរុះ

- ប្រអប់ក្រោមកែប (BOX SEAT) ធំទូលាយ ដែលអាចផ្ទុកឥវ៉ាន់បានច្រើន ឬកាបូបយួរដៃបានយ៉ាងងាយស្រួល។

ប្រអប់ក្រោមកែប (BOX SEAT)

-ការរចនារូបរាងបែបស្ព័រ និងកន្លែងដាក់ជើងធំ (FOOT SPACE) ល្មមងាយស្រួលបើកបរ។

រូបរាងបែបស្ព័រ និងកន្លែងដាក់ជើងធំ

- ប្រព័ន្ធអេកូ ECO SYSTEM នឹងជួយប្រាប់អ្នកអំពីការប្រើប្រាស់ល្បឿន ដែលសមស្របអាចជួយសន្សំសំចៃសាំង។

ប្រព័ន្ធអេកូ ECO SYSTEM

- ប្រព័ន្ធហ្រ្វាំងដៃ SMART LOCK SYSTEM ជួយអោយម៉ូតូមិនរំកិល ឬរអិល នៅពេលចត។ 

ប្រព័ន្ធហ្រ្វាំងដៃ SMART LOCK SYSTEM

សូមស្វែងរកព័ត៌មានបន្ថែមតាមរយៈដេប៉ូចែកចាយរបស់ យ៉ាម៉ាហា សម្រាប់អ្នកនៅភ្នំពេញ (តំបន់លក់ម៉ូតូ គីរីរម្យ អូឬស្សី) ឬហាង យ៉ាម៉ាហា (សាខាបាក់ទូក ផ្សារទំនើប AEON សាខាផ្លូវម៉ៅសេងទុង និងសាខាគីរីរម្យ) និងបណ្តាខេត្តមួយចំនួន កំពង់ចាម សៀមរាប បាត់ដំបង៕

ម៉ូដែលថ្មីរបស់យ៉ាម៉ាហា
ម៉ូដែលថ្មីរបស់យ៉ាម៉ាហា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]